គណៈកម្មការរដ្ឋសភា ស្តាប់បទបង្ហាញស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ទាក់ទងនឹងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន__ តំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ__ សេចក្តីជូនដំណឹង ស្តីពីសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ត្រូវបិតនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០__ រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពីគ្រោះថ្នាក់គ្រឿងញៀន AIPA CODD__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦__ សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦__ ASEP11៖ គណៈកម្មការរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារ ក្នុងដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ__ រដ្ឋសភាកម្ពុជាពិនិត្យអោយយោបល់លើបទអន្តរាគមន៍ប្រធានអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខASEAN និងAIPA ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ
គណៈកម្មការជំនាញរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/26/2020 7:53:44 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ ដោយ មានការចូលរួម ពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀត នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កន្លងមកនេះ គណៈកម្មការបានប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងធ្វើការ កែសម្រួលលើខ្លឹមសារ អត្ថន័យ អក្ខរាវិរុទ្ធ នៃសេចក្តីព្រាងច្បាប់នេះខ្លះៗរួចមកហើយ ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមស្តង់ដារ ច្បាប់ និងស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញ។ រីឯជំនួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺដើម្បីសាកសួរនូវចំណុចមួយចំនួន ដែលជាចម្ងល់របស់គណៈកម្មការនៃរដ្ឋសភាបន្ថែមទៀត។

ឯកឧត្តមបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ គឺមានភាពចាំបាច់ដែលមិនត្រឹម តែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់ បំពេញបន្ថែមអោយក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានានា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើ ដល់ការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនិងប្រទេសជាមិត្ត ដោយឈរលើគោលការណ៍នៃការគោរព អធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បញ្ជាក់ថា គោលបំណងច្បាប់នេះ កំណត់អំពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្ម- ទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ទាក់ទងនឹងដំណើរការនីតិវិធីនានា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរឹបអូស ទ្រព្យ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាទាំងទ្វេភាគី ទាំងពហុភាគី ជាមួយបណ្ដាប្រទេសជាច្រើន ជាពិសេសសន្ធិសញ្ញាទាក់ទងនឹង ការធ្វើបត្យាប័ន ការផ្ទេរទណ្ឌិត និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ។ កន្លងមកព្រះរាជាណាចក្រកម្ពុជាបាន ចុះសន្ធិសញ្ញាពហុភាគីមួយក្នុងក្របខណ្ឌអាស៊ាន គឺសន្ធិសញ្ញាអាស៊ានស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងសន្ធិសញ្ញាទ្វេភាគីជាមួយប្រទេសផ្សេងៗទៀត ដែលក្នុងនោះ សន្ធិសញ្ញាមួយចំនួនត្រូវបានផ្តល់សច្ចាប័នរួចហើយ និងសន្ធិ- សញ្ញាមួយចំនួនទៀត កំពុងស្ថិតក្នុងនីតិវិធីដើម្បីស្នើសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន ដែលកម្ពុជាក៏បានទទួលនូវសំណើសុំជំនួយផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌពីបណ្ដាប្រទេសជាច្រើន ដែលមានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ នៃការ គោរពអធិបតេយ្យ និងផលប្រយោជន៍គ្នាទៅវិញទៅមក។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស ព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន។

បន្ទាប់ពីបានស្ដាប់ការបកស្រាយនូវសំណួរពាក់ព័ន្ធទៅនឹងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ ពីតំណាងរាជរដ្ឋាភិបាលរួចមក ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានបញ្ជាក់ថា គណៈកម្មការនឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សានិងអនុម័ត នាពេលខាងមុខ៕

 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន