រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី១ » សកម្មភាព » គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាលើកឡើងថា ការចុះបញ្ជីកម្មសិទ្ធិដីធ្លីជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងពលរដ្ឋ
គណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាលើកឡើងថា ការចុះបញ្ជីកម្មសិទ្ធិដីធ្លីជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:16:06 AM )

នៅក្នុងពេលចុះបំពេញបេសកកម្មនៅខេត្តសៀមរាប ពិសេសនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជូនដល់ពលរដ្ឋ មិនត្រឹមផ្តល់ភាពស្របច្បាប់ ក្នុងការគ្រប់គ្រងដីធ្លីដោយស្របច្បាប់នោះទេ តែជាការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ជំរុញកិច្ចការវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពលរដ្ឋ។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរពង្រឹង និងពន្លឿនការចុះបញ្ជីដីធ្លីដល់ពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ប៉ា សុជាតិវង្ស បានដឹកនាំប្រតិភូគណៈកម្មការចុះសិក្សាស្វែងយល់ការងារដែលពាក់ព័ន្ធគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៅខេត្តសៀមរាប នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមនិងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តជាច្រើនទៀត។

ឯកឧត្តមប្រធានគណៈកម្មការបានលើកឡើងថា រដ្ឋធម្មនុញ្ញបានចែងពីភារកិច្ចរបស់តំណាងរាស្ត្រ ដែលមានដូចជា ការតាក់តែង និងអនុម័តច្បាប់ ភាពជាតំណាងឲ្យពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់។ តំណាងរាស្ត្រត្រូវចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រមូលយកព័ត៌មានរាល់បញ្ហា របស់ប្រជាពលរដ្ឋជូនរដ្ឋាភិបាលដោះស្រាយតាមរយៈប្រធានរដ្ឋសភា។ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា នៅក្នុងខេត្តសៀមរាបនេះ ប្រតិភូរដ្ឋសភាបានជួបប្រជាពលរដ្ឋប្រមាណ៣០២គ្រួសារ មកពីស្រុកបន្ទាយស្រី និងពលរដ្ឋចំនួន១៨០គ្រួសារ មកពីស្រុកប្រាសាទបាគង។ ពលរដ្ឋ ទំាងអស់បានរៀបរាប់ប្រាប់តំណាងរាស្រ្តពីបញ្ហាដីធ្លីដែលពួកគាត់បានជួបប្រទះ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាបនេះ ប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា បានលើកឡើងថា វិវាទដីធ្លីភាគច្រើន កើតឡើងដោយសារការកាន់កាប់ដីធ្លីរបស់ពលរដ្ឋ មិនទាន់មានភាពច្បាស់ លាស់។ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ដោយសារកម្ពុជាឆ្លងកាត់សង្រ្គាមជាច្រើនដំណាក់កាល ដូច្នេះការចុះបញ្ជីដីធ្លីជួបការ លំបាក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានកំពុងជំរុញកំណែទម្រង់ការគ្រប់គ្រង ដីធ្លី ហើយច្បាប់ និងបទដ្ឋានជាច្រើនត្រូវបានរដ្ឋសភាអនុម័តដើម្បីអនុវត្តការងារនេះ។

ឯកឧត្តម ទៀ សីហា បានជម្រាបប្រតិភូគណៈកម្មការជំនាញរដ្ឋសភាពីសមិទ្ធផលនានា ដែលខេត្តសៀមរាបអនុវត្តបាន ពិសេសការងារលើផ្នែក ទេសចរណ៍ និងកិច្ចការពារសុខសន្តិភាព និងសុវត្ថិភាព ជូនអ្នកទេសចរជាតិ និងអន្តរជាតិ។ ចំពោះបញ្ហាដីធ្លី អភិបាលខេត្តសៀមរាបបានសង្កត់ធ្ងន់ថា អាជ្ញាធរបានខិតខំដោះស្រាយ និងការពារផលប្រយោជន៍ពលរដ្ឋជាធំ។ ខេត្តបានបែងចែកដីសម្បទានសង្គមកិច្ចប្រកបដោយតម្លាភាព និងសមធម៌ ជូនពលរដ្ឋ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ផ្តល់ជាអនុសាសន៍មួយចំនួនក្នុងការកែលម្អសេវា សាធារណៈរបស់អាជ្ញាធរខេត្តសៀមរាប ដើម្បីយកទៅពិចារណា និងអនុវត្តធ្វើឱ្យសេវាសាធារណៈរបស់រដ្ឋ កាន់តែឆ្លើយតប មានប្រសិទ្ធិភាពដល់ ពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន