រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Guangdong ប្រទេសចិន
គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត Guangdong ប្រទេសចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:10:17 AM )

គណៈប្រតិភូសភាជាន់ខ្ពស់របស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Guangdong នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ  Luo Juan អនុប្រធានអគ្គលេខាធិការមជ្ឈឹមបក្សខេត្ត Guangdong នៃសាធារណរដ្ឋប្រជាមានិតចិន ដោយលោកជំទាវបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលបានអញ្ជើញមកទស្សនកិច្ចនៅ Guangdong នេះ។ ខេត្ត Guangdongគឺជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មមានការរីកចម្រើនខ្លាំង។ Guangdong គឺជាខេត្តទទួលបានលេខមួយលើ វិស័យសេដ្ឋកិច្ចនៅប្រទេសចិន។

លោកជំទាវ  Luo Juan បានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ទីក្រុងនេះកំពុងតែខិតខំអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បន្ថែមទៀតលើវិស័យកសិកម្ម។ ទន្ទឹមនឹងនោះ ខេត្តនេះមានសមាជិកសភា ចំនួន៧៨៦នាក់ ដែលតាមដានត្រួតពិនិត្យការអនុវត្តច្បាប់របស់ រដ្ឋាភិបាល។ ហើយប្រជាពលរដ្ឋក្នុងខេត្តនេះ ចូលចិត្តធ្វើទេសចរណ៍ទៅកាន់ប្រទេសផ្សេងៗក្នុងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ គឺដូចជា ទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត រាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម។

លោកជំទាវបានស្នើសុំឲ្យប្រទេសកម្ពុជា ជំរុញការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានស្វាគមន៍ចំពោះសំណើរបស់ លោកជំទាវ  Luo Juan សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការគ្នាលើវិស័យ ទេសចរណ៍ វិស័យកសិកម្ម និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានមានប្រសាសន៍លើកឡើង នូវការកត់សម្គាល់ពីការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ដែលមានគោលនយោបាយថ្មីកំណែទម្រង់ដើម្បីអភិវឌ្ឍន៍ ដោយឯកឧត្តម បានបង្ហាញនូវការសង្កេតឃើញថា ក្រុងហុងកុង ម៉ាកាវ និងក្រុងគ័ងចូវ ជាពិសេសខេត្ត Guangdong កំពុងតែមានការអភិវឌ្ឍរីកចម្រើនគួរ កត់សំគាល់។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បាននឹងកំពុងតែពង្រឹងគ្រប់ជ្រុងជ្រោយ និងមានទំនាក់ទំនងយ៉ាងល្អពិសេសជាងពេល ណាទាំងអស់។ ឯកឧត្តមបញ្ជាក់ថា សម្តេចតេជោ មានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេស ដោយពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដី និងជំរុញការអភិវឌ្ឍឥតឈប់ឈរ។

ឯកឧត្តម ឈាង វុន ក៏បានអញ្ជើញថ្នាក់ដឹកនាំ Guangdong ទៅធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្នាបន្ថែម ទៀត។

បន្ទាប់មកគណៈប្រតិភូសភាកម្ពុជា ក៏បានអញ្ជើញទៅទស្សនកិច្ចនៅរោងចក្រផលិតរថយន្ត និងក្រុមហ៊ុនធ្វើផែនការអភិវឌ្ឍន៍ក្រុង នៅក្នុងខេត្ត Guangdong នេះផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន