រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ជម្រាបសភាចិន ពីបញ្ហា EBA ដោយគូសបញ្ជាក់ថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងកិច្ចការពារ អធិបតីភាព និងបូរណភាពទឹកដី
ឯកឧត្តម ឈាង វុន ជម្រាបសភាចិន ពីបញ្ហា EBA ដោយគូសបញ្ជាក់ថា កម្ពុជាមានជំហរច្បាស់លាស់ក្នុងកិច្ចការពារ អធិបតីភាព និងបូរណភាពទឹកដី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:05:45 AM )

នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និង ឯកឧត្តម​ Chen Guoming អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាប្រជាជនចិនទូទំាងប្រទេស នៅវិមានរដ្ឋសភាប្រទេសចិន នាទីក្រុងប៉េកាំង។

នៅក្នុងជំនួបនេះ ឯកឧត្តម ឈាង វុន បានជម្រាបភាគីចិនថា បច្ចុប្បន្ននេះ​ កម្ពុជាទទួលរងសម្ពាធសហគមន៍អឺរ៉ុបក្នុងការកាត់ប្រព័ន្ធអនុគ្រោះពន្ធEBA តែកម្ពុជាមានគោលជំហរច្បាស់លាស់ក្នុងការថែរក្សាអធិបតីភាព បូរណភាពទឹកដីរបស់ខ្លួន។ ឯកឧត្តម ឈាង វុន បានលើកឡើងថា កម្ពុជាបាន ធ្វើការកែទម្រង់ និងបើកទូលាយទីផ្សារសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគមកពីគ្រប់ជ្រុងពិភពលោក។ ជាមួយគ្នានេះ កម្ពុជាសូមថ្លែងអំណរគុណដល់ ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ប្រាក់កម្ចីសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេសនៅគ្រប់កាលៈទេសៈ។

ជាមួយគ្នានេះ​ ប្រធានគណៈប្រតិភូសភាកម្ពុជា បានសម្តែងមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលបានខិតខំជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្មោះត្រង់ និងជាបងប្អូន នៃប្រទេសទាំងពីរ ដែលមានតំាងពីយូរមកហើយនោះ ឈានដល់កម្រិតជាប្រវត្តិសាស្រ្ត ថ្មីមួយទៀត គឺ “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។

ឯកឧត្តម ឈាង វុន បានវាយតម្លៃខ្ពស់ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ចិន ស្តីពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រ សេដ្ឋកិច្ច។ សម្រាប់ប្រទេសកម្ពុជា គោលនយោបាយនេះ បានដើរតួនាទីសំខាន់លើផ្នែកសេដ្ឋកិច្ច ដោយបានទាក់ទាញអ្នកវិនិយោគគម្រោង អភិវឌ្ឍន៍វិស័យឧស្សាហកម្ម អ្នកទេសចរពីប្រទេសចិនចូលមកប្រទេសកម្ពុជាបានច្រើនឡើង ដែលបានជំរុញអោយការអភិវឌ្ឍរបស់កម្ពុជាមានសន្ទុះ លឿនឡើង។

ឯកឧត្តម Zhang Chunxian បានលើកឡើងថា​ ការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងការបង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគំាទ្រពីប្រទេសកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈដែល ប្រទេសមួយចំនួនបានជំទាស់។ ឯកឧត្តមអនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានមានប្រសាសន៍បន្តថា គោលនយោបាយដែល ប្រទេសចិនបានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក។

“កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន” ឯកឧត្តម Zhang Chunxian អនុប្រធានសភាប្រជាជនចិន គូសបញ្ជាក់។

ដោយឡែក ឯកឧត្តម Chen Guoming អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានថ្លែងអំណរគុណ ដល់ ឯកឧត្តម ឈាង វុន និងគណៈប្រតិភូ ក៏ដូចជាសភាកម្ពុជា ដែលកន្លងមកតែងតែគាំទ្រសភាចិននៅក្នុងវេទិកាសភានានា ទាំងក្នុងតំបន់ និងអន្តរជាតិ ដូចជា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សភាអាស៊ាន អន្តរសភា ជាដើម។ ឯកឧត្តម បានស្នើដល់សភាកម្ពុជាបន្តថែរក្សា និងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរបន្ថែមទៀត ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអោយបាន គ្រប់កម្រិត។

ឯកឧត្តម ឈាង វុន និង ឯកឧត្តម Zhang Chunxian បានប្តេជ្ញារួមគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ។ សភាកម្ពុជា និងចិន បានចាត់ទុកទំនាក់ទំនងកម្ពុជា និងចិន ជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំ និងយូរអង្វែង៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន