គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:02:25 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញដឹកនាំ គណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូសភាកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ តាមជើងយន្តហោះ។  នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន គ្រោងនឹងជួបពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាតំណាង ប្រជាជនចិននៅទីក្រុងប៉េកាំង។ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងសភាខេត្ត Guangzhou។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាកម្ពុជានៅប្រទេសចិននេះ ក្នុងគោលបំណង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាង សភា រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម ឈាង វុន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា ចិន ជាទំនាក់ទំនងអ្នកជិតខាងល្អ ជាបងប្អូន មិត្តភ័ក្តិជិតស្និទ្ធ គោរព យោគយល់ និងគំាទ្រគ្នា ទៅវិញទៅមក។ ដំណើរទស្សនកិច្ច គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅប្រទេសចិននាពេលនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃប្រទេសទាំងពីរ ដែលរឹងមាំស្រាប់ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ នៅគ្រប់កម្រិត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន