សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់
គណៈកម្មការទី៣នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យផែនការ វិនិយោគ និងធនធានទឹក នៅខេត្តពោធិ៍សាត់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:35:41 AM )

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសលើការងារធ្វើផែនការវិនិយោគ និងធនធានទឹក។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ជម្រាបគណៈប្រតិភូរដ្ឋសភាពីស្ថានភាពទូទៅ និងសភាពការណ៍ ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាការងាររៀបចំផែនការ វិនិយោគ និងធនធានទឹកនៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ទៀតថា នៅក្នុងឆ្នាំ២០១៨កន្លងមក លើការងារធ្វើផែនការ ខេត្តបានចុះប្រមូលទិន្នន័យផលិតផលក្នុងស្រុក សរុបGDP ប្រចាំឆ្នាំ ប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញនៅលើទីផ្សារក្នុងក្រុង ស្រុក ភូមិ ឃុំ ជាប្រចាំ និងបានប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រគ្រប់ភូមិ។ ខេត្តក៏បានធ្វើការវិភាគទិន្នន័យ ចងក្រងសៀវភៅឯកសារព័ត៌មាន សៀវភៅព័ត៌មានពិន្ទុតាមវិស័យ និងបានសម្របសម្រួល បច្ចេកទេសស្តីពីការរៀបចំគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល​ ឃុំ សង្កាត់ ព្រមទាំងបានធ្វើការ បញ្ចូលទិន្នន័យគម្រោងសកម្មភាពអាទិភាពឃុំ សង្កាត់ក្នុងប្រព័ន្ធបច្ចេកវិទ្យាតាមរយៈកម្មវិធីគ្រប់គ្រងគម្រោងថ្នាក់ក្រោមជាតិផងដែរ។

ចំពោះវិស័យវិនិយោគវិញ ឯកឧត្តមអភិបាលខេត្តបានបន្តថា នៅក្នុងខេត្តមានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិ-ឧស្សាហ៍កម្ម ដោយ​មាន ក្រុមហ៊ុនចំនួន៣បានធ្វើវិនិយោគ  មានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍រតនាវិសាល ក្រុមហ៊ុនភាពីមិច និងក្រុមហ៊ុនអឹមឌីអេសMDS ដោយក្រុមហ៊ុនទាំង៣ បានវិនិយោគលើផ្ទៃដីសរុបមានចំនួន ១១១,៦៧៦ ហិកតា ដើម្បីដាំដំណាំដំឡូមី ស្រូវ ស្វាយ កៅស៊ូ ម្រេច និងដំណាំកសិ-ឧស្សាហ៍កម្ម។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សម្រាប់វិស័យធនធានទឹកវិញ ខេត្តបានស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រមានដូចជា ស្តារប្រឡាយមេ ជួសជុលប្រឡាយរង ជួសជុលទំនប់គ្រួសក្រហម សាងសង់សំណង់លូទឹក សាងសង់សំណង់ទ្វារទឹក សរុបទាំងអស់មាន ១៤កន្លែង ស្មើ ៧៣៣២ ម។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ ខេត្តក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវខិតខំ ដោះស្រាយជាបន្តទៀតដែរ ដើម្បីរួមចំណែកក្នុងការសម្រេចតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល កម្ពុជា សំដៅលើកកម្ពស់កិច្ចអភិវឌ្ឍខេត្តឲ្យបានកាន់តែរីកចម្រើនថែមទៀត។

ក្រោយពីបានស្តាប់ការរាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យខេត្តពោធិ៍សាត់មានការរីកចម្រើន ដោយបានលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាពលរដ្ឋក្នុងខេត្តបានកាន់តែប្រសើរឡើង។

បន្ទាប់មក នៅក្នុងថ្ងៃដដែលនោះដែរ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យសត្តឃាតដ្ឋាន ក្នុងទីរួមខេត្តពោធិ៍សាត់។ ចុះពិនិត្យទីតាំងចាក់សំរាម។ ចុះពិនិត្សសិក្សាស្វែងយល់ផ្លូវអភិវឌ្ឍន៍ជនបទ នៅឃុំចំការអូរ ស្រុកបាកាន និងចុះពិនិត្យកសិដ្ឋានគំរូ ចំការបន្លែ នៅឃុំត្រពាំងជង ស្រុកបាកាន។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា វ៉ាន់ដេត បានជូនថវិកាចំនួន២លានរៀល ដល់កសិដ្ឋានគំរូសម្រាប់ជីកអណ្តូង ដើម្បីបម្រើដល់កសិដ្ឋានទាំងមូល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន