សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភាប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា__ ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការវិនិយោគរដ្ឋសភា សាទរការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង
គណៈកម្មការវិនិយោគរដ្ឋសភា សាទរការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:34:14 AM )

ឯកឧត្តម ងួន រតនៈ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង​ បានជម្រាបប្រតិភូគណៈកម្មការជំនាញរដ្ឋសភាថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានផ្តល់ឱកាសសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកអភិវឌ្ឍន៍ ខេត្តបាត់ដំបងឲ្យមានការរីកចម្រើនឡើង មិនខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជានោះទេ។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា​ ខេត្តបាត់ដំបងមាន ក្រុមហ៊ុនវិនិយោគអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអនុគណៈកម្មាធិការវិនិយោគខេត្ត ចំនួន២២ក្រុមហ៊ុន សរុបមានចំនួន៣៤ ទីតាំង ក្នុងនោះមាន ការវិនិយោគប្រមូលភាស៊ីផ្សារ ប្រមូលភាស៊ីចំណតរថយន្ត ប្រមូលភាស៊ីសត្តឃាតដ្ឋាន ការធ្វើអាជីវកម្មភាស៊ីយឿត្រីស្រស់ ការវិនិយោគចំណតជលយាន ការវិនិយោគផ្លាស់ប្តូរ និងថែទាំភ្លើងផ្លូវសាធារណៈជាដើម។

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត​បានអញ្ជើញចុះសិក្សាស្វែងយល់ពីវិស័យការងារដែលគណៈកម្មការទទួលបន្ទុកនៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

បន្ទាប់ពីបានស្តាប់ពីរបាយការណ៍លទ្ធផលការងារ និងផែនការអនុវត្តរបស់ខេត្តរួចមក ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរចំពោះអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់រៀបចំផែនការវិនិយោគបានយ៉ាងល្អ និងបានកៀរគរអ្នកវិនិយោគិនជាតិ និងបរទេស ចូលមកធ្វើការ អភិវឌ្ឍន៍វិស័យនានានៅក្នុងខេត្តបានល្អប្រសើរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមគណៈកម្មការជំនាញរដ្ឋសភា ឯកឧត្តមនឹងធ្វើរបាយការណ៍ជម្រាប ជូនសម្តេចប្រធានរដ្ឋសភា រាល់សំណូមពររបស់មន្ទីរស្ថាប័ន ដើម្បីសូមអន្តរាគមន៍ដោះស្រាយ បញ្ហាការប្រឈមនានា ក្នុងន័យជំរុញការអភិវឌ្ឍរបស់ ខេត្តកាន់តែជឿនលឿន លើកកម្ពស់ជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តហើយ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត បានចុះទៅពិនិត្យ កសិដ្ឋានចិញ្ចឹមមាន់នៅឃុំអន្លង់រុន ស្រុកថ្មគោល។ ពិនិត្យកសិដ្ឋានគំរូផលិតស្រូវ ដែលបានទទួលផល៦ទៅ៧តោនក្នុងមួយហិតា នៅឃុំកំពង់ព្រាង និងបានចុះពិនិត្យសិក្សាសែ្វងយល់ការស្ថាបនាផ្លូវកៅស៊ូ នៅឃុំព្រៃស្វាយ ស្រុករុក្ខគីរី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន