រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការសុខាភិបាល សង្គមកិច្ចរដ្ឋសភា ជំរុញឲ្យមណ្ឌលសុខភាព មន្ទីរពេទ្យ ផ្សព្វផ្សាយដល់ពលរដ្ឋពីអត្ថប្រយោជន៍ប័ណ្ណបសស
គណៈកម្មការសុខាភិបាល សង្គមកិច្ចរដ្ឋសភា ជំរុញឲ្យមណ្ឌលសុខភាព មន្ទីរពេទ្យ ផ្សព្វផ្សាយដល់ពលរដ្ឋពីអត្ថប្រយោជន៍ប័ណ្ណបសស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:24:10 AM )

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាចុះពិនិត្យ សិក្សាពីការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ជូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

ក្នុងបេសកកម្មនេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ជួបពិភាក្សាការងារជាមួយមន្រ្តី សុខាភិបាល ដើម្បីស្វែងយល់ពីការប្រឈម ក្នុងការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម (បសស) និងការស្វែងរកមធ្យោបាយដំណោះ- ស្រាយផងដែរ។ លោកជំទាវប្រធានគណៈកម្មការបានសង្កេតឃើញថា មន្រ្តីសុខាភិបាលនៅគ្រប់កន្លែងមានកិច្ចសហការល្អជាមួយបេឡាជាតិរបប សន្តិសុខសង្គម។ កិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទំាងពីរនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋទទួលបានសេវាថែទំាសុខភាពកាន់តែល្អប្រសើរឡើង។

លោកវេជ្ជបណ្ឌិត ឆឹម ជីវី ប្រធានមន្ទីរបង្អែកដង្កោបានឲ្យដឹងថា កម្មករ កម្មការិនីដែលប្រើប្រាស់សេវា បសស នៅមន្ទីរពេទ្យបង្អែកដង្កោជាមធ្យមមាន ចំនួន៣៥នាក់ទៅ៤០នាក់ក្នុង១ថ្ងៃ សម្រាប់ចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយឡែកថ្ងៃសៅរ៍ និងអាទិត្យវិញ មានចំនួនជាង២០នាក់ក្នុង១ថ្ងៃ។

លោកជំទាវ ឡោក ខេង បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរពេទ្យបង្អែកទាំងអស់ដែលបានខិតខំបំពេញការងារ ពិសេស មានកិច្ចសហការល្អរវាងបេឡាជាតិរបបសន្តិសុខសង្គម (បសស) និងមន្ទីរពេទ្យ ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាព្យាបាលថែទំាសុខភាពជូនប្រជា- ពលរដ្ឋ ព្រមទាំងបានផ្សព្វផ្សាយអប់រំដល់កម្មករកម្មការិនីពីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សេវាបសស ។

លោកជំទាវ បានសំណូមពរដល់មន្រ្តីសុខាភិបាលជួយផ្សព្វផ្សាយ ណែនាំពលរដ្ឋ ពិសេសកម្មករកម្មការិនី ចេះប្រើប្រាស់ប័ណ្ណបសសទំាងអស់គ្នា ដើម្បីទទួលបានការព្យាបាលដោយមិនគិតថ្លៃ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្មនាថ្ងៃទី២២ខែមករានេះ គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា បានចុះទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងភូមិ ស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានចុះជួបសំណេះសំណាលស្វែងយល់សុខទុក្ខកម្មករកម្មការិនីរោងចក្រកាត់ដេរ មហាហ្គាមិន ដែលស្ថិតក្នុងសួនឧស្សាហកម្មវឌ្ឍនៈ៣ផងដែរ។

លោកជំទាវ ឡោក ខេង បានជម្រាបជូនពីបេសកកម្មរបស់គណៈកម្មការជំនាញរដ្ឋសភា ដែលចុះជួបផ្ទាល់ជាមួយពលរដ្ឋ និងមន្រ្តីសុខាភិបាល នាពេលនេះ គឺដើម្បីបំពេញតួនាទីជាតំណាងរាស្រ្ត ដែលត្រូវស្វែងយល់សុខទុក្ខពលរដ្ឋ ពាំនាំផលលំបាករបស់ពួកគាត់ជូនថ្នាក់ដឹកនាំដោះស្រាយ។ ហើយបេសកកម្មមួយទៀតគឺដើម្បីសិក្សាស្វែងយល់ពីផលលំបាក និងបញ្ហាប្រឈមរបស់អ្នកអនុវត្តច្បាប់ ដើម្បីរួមគ្នារកមធ្យោបាយកែលម្អ ដោយធ្វើ យ៉ាងណាឲ្យសេវាសាធារណៈរបស់រដ្ឋកាន់តែល្អប្រសើរឡើង ឆ្លើយតបតម្រូវការរបស់ពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន