រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » រដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មច្បាប់ទាក់ទងនឹងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
រដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាលើសេចក្តីស្នើវិសោធនកម្មច្បាប់ទាក់ទងនឹងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:03:24 AM )

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យសិក្សាជាមួយក្រុមតំណាងតំណាងរាស្រ្តហត្ថលេខី នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។

កិច្ចប្រជុំដឹកនាំដោយ លោកជំទាវ គ្រួច​ សំអាន ប្រធានស្តីទីគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និង ឯកឧត្តម ហ៊ុន ណេង ជាតំណាងតំណាងរាស្រ្តហត្ថលេខី ដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ទាំងពីរខាងលើ។ កិច្ចប្រជុំបានដំណើរការតាមនីតិវិធី និងបានពិភាក្សា គ្នាយ៉ាងល្អិតល្អន់។

ក្រុមតំណាងរាស្រ្តហត្ថលេខី បានធ្វើការពន្យល់ពីភាពចំាបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អោយស្របទៅនឹងបរិបទសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមតំណាងរាស្រ្តដែលជាតំណាងតំណាងរាស្រ្តហត្ថលេខី បានគូសបញ្ជាក់ថា ដោយសង្គមជាតិមានការរីកចម្រើន តម្រូវអោយរដ្ឋបាលដែនដី នីមួយៗ លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងខិតខំធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួន ឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាជន និងសង្គមផងដែរ។

លោកជំទាវ​ គ្រួច សំអាន បានមានប្រសាសន៍ថា សេចក្តីស្នើច្បាប់ទាំងពីរនេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ព្រមទាំងស្របតាម ស្ថានភាពបច្ចុប្បន្ន​ ជាកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ។

បន្ទាប់ពីបានពិនិត្យ និងសិក្សាចប់សព្វគ្រប់ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ទាំងពីរទៅគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីសម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខនេះ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន