សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ__ សេចក្តីសម្រេច​ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា​ ក្នុងនីតិកាលទី៧​ នៃរដ្ឋសភា__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ការជួបជុំគ្រួសារកាកបាទក្រហមអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាកម្លំាងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមអម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីដាំដើមឈើ ជាមួយយុវជននៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕


ទំព័រមុខ » គណៈកម្មការទី៨ » សកម្មភាព » ក្រសួងសុខាភិបាលជម្រាបគណៈកម្មការនៃរដ្ឋសភាអំពីសមិទ្ធផលការងារដែលក្រសួងសម្រេចបាន
ក្រសួងសុខាភិបាលជម្រាបគណៈកម្មការនៃរដ្ឋសភាអំពីសមិទ្ធផលការងារដែលក្រសួងសម្រេចបាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 12:33:16 AM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ​ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយ​ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា កិច្ចពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីរបៀបវារៈទាំង៧នៅក្នុង វិស័យសុខាភិបាល​ និងគោលបំណង ក៏ដូចជាគោលដៅយុទ្ធសាស្រ្តទាំង៧នៃវិស័យសុខាភិបាល។ ម្យ៉ាងទៀត​ គណៈកម្មការក៏ចង់ដឹងពីវឌ្ឍនភាព វិស័យសុខាភិបាល និងបញ្ហាប្រឈមនានាដែលក្រសួងបានជួបប្រទះនាពេលកន្លងមកផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ជម្រាបជូនលោកជំទាវប្រធានគណៈកម្មការថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលមានការរីកចម្រើនគួរជាទី មោទនៈ និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ដោយមានការយកចិត្ត- ទុកដាក់ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ២០១៦-២០២០ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសុខាភិបាល រួមទាំង មន្ត្រីថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិទាំងអស់ បានចូលរួមអនុវត្តន៍កិច្ចការផ្តល់សេវាការពារ ថែទាំ និងព្យាបាលជំងឺជូនប្រជាជន ដោយឈរលើ គោលការណ៍ គុណភាព សមធម៌ ប្រសិទ្ធិភាព និងប្រសិទ្ធិផល បានធ្វើឲ្យមានភាពល្អប្រសើរឡើងនូវស្ថានភាពសុខភាពប្រជាពលរដ្ឋជាទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា នាពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងបន្ថែមទៀតទៅលើសុខភាពកម្មករ ទាំងក្នុង​ និងក្រៅប្រព័ន្ធ កីឡាករ កីឡាការិនី ក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីភូមិ កម្មករត្រីចក្រយាន្ត មន្ត្រីសាធារណៈ និងមន្ត្រីប្រតិបត្តិការដោះមីនជាដើម ដោយបានទទួលនូវការពិនិត្យព្យាបាលជំងឺដោយរដ្ឋជាអ្នកបង់ថ្លៃសេវាជំនួសទៅតាមគោលការណ៍អនុវត្តមូលនិធិសមធម៌ និងបេឡាជាតិរបបសន្តិសុខ សង្គម(ប.ស.ស)។ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានជម្រាបជូនគណៈកម្មការទី៨នៃរដ្ឋសភាបានជ្រាប អំពីគោលនយោបាយទាំង៧ចំនុចរបស់ក្រសួង សុខាភិបាល និងសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយផងដែរ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងការខិតខំបំពេញ ការងារបម្រើប្រជាពលរដ្ឋរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រួងសុខាភិបាល។ លោកជំទាវប្រធានគណៈកម្មការបានទទួលស្គាល់ថា ក្រសួងសុខាភិបាល ទទួលបន្ទុកធំធេងណាស់ក្នុងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកជំទាវបានកត់សម្គាល់ថា នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រសួងបានខិតខំប្រឹងប្រែងអនុវត្តនូវយុទ្ធសាស្ត្រទាំង៩ចំនុចរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាពនៅទូទាំងប្រទេស។

លោកជំទាវប្រធានគណៈកម្មការទី៨បានបន្តថា នៅក្នុងអាណត្តិទី៦នេះ​ លោកជំទាវនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឲ្យ កាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការជំរុញការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ដើម្បីផល- ប្រយោជន៍របស់ប្រជាពលរដ្ឋ​ និងសង្គមជាតិទាំងមូល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន