សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » អនុគណៈកម្មការពិធីការនិងដឹកជញ្ជូន នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ប្រជុំរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួន
អនុគណៈកម្មការពិធីការនិងដឹកជញ្ជូន នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ប្រជុំរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 6:58:46 PM )

នៅក្នុងការត្រៀមរៀបចំការងារពិធីការនិងដឹកជញ្ជូនសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៧ (APPF-២៧) ដែល សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាអំឡុង ខែមករា ឆ្នាំ២០១៩ខាងមុខ អនុគណៈកម្មការពិធីការនិងជញ្ជូន នៃវេទិកាសភាអាសុី​ ប៉ាសុីហ្វិក(APPF-២៧) បានប្រជុំក្រុមការងាររបស់ខ្លួន​ ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក និងផែនការសកម្មភាពដែលត្រូវធ្វើបន្ត ដើម្បីត្រៀម បម្រើការកិច្ចប្រជុំនាពេលខាងមុខឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ​។

ឯកឧត្តម ឈាង វុន អនុប្រធានអចិន្ត្រៃយ៍ ប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានអនុគណៈកម្មការ ព័តមាន និងICT នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧​ បានស្តាប់ពីរបាយការណ៍ពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការពិធីការ​ និងដឹកជញ្ជូន​ នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅវិមានរដ្ឋសភា​ ដែលមានសមាសភាពចូលរួមសមាជិក សមាជិការដ្ឋសភា និងមន្ត្រីនៃលេខាធិការដ្ឋានជាតិ APPF កម្ពុជា។

លោកជំទាវ និន​ សាផុន បានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ដែលនឹងរៀបចំធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៨​ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមការងារពិធីការនិងដឹកជញ្ជូន នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានធ្វើដំណើរទៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក ដោយបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត ក្រុមហ៊ុន ព្រលានយន្តហោះខេត្តសៀមរាប​ ក្រុមហ៊ុនសណ្ឋាគារសុខា និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបង្កើនកិច្ចសហការគ្នាឲ្យកាន់តែ ប្រសើរឡើង ក្នុងការត្រៀមបំពេញការងារពិធីការនិងជញ្ជូន សម្រាប់គណៈប្រតិភូដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ អោយទទួលបានជោគជ័យ។

លោកជំទាវ និន សាផុន ក៏បានលើកឡើងនូវបញ្ជាប្រឈមចំនួនពឺរ គឺបញ្ហាការសំដែងសិល្បៈក្នុងពិធីបើក និងចំនួនរថយន្តទំនើបសម្រាប់ដឹកជញ្ជូន គណៈប្រតិភូដែលមានតួនាទីជាប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ ដោយហេតុថា មកទល់ពេលនេះ អនុគណៈកម្មការពិធីការនិងដឹកជញ្ជូន នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៃ គណៈប្រតិភូដែលនឹងត្រូវអញ្ជើញ មកចូលរួម នៅឡើយទេ។

​ឯកឧត្តម ឈាង វុន អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានសម្ដែង ការអបអរ សាទរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងការយកចិត្តទុកដាក់ក្នុងការទទួលខុសត្រូវខ្ពស់ របស់អនុគណៈកម្មការពិធីការ និងដឹកជញ្ជូន ក្នុងការបំពេញការងាររបស់ខ្លួន ។ ឯកឧត្តម ក៏បានស្នើអោយអនុគណៈកម្មការនេះធ្វើកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុង ការរៀបចំការសម្ដែងសិល្បៈអោយបានល្អនៅក្នុងអំឡុងពេលនៃការបើកកិច្ចប្រជុំខាងមុខនោះ។ ​

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន