រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » ក្រសួងអភិវឌ្ឍន៍ជនបទជម្រាបរដ្ឋសភាអំពីគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍និងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពសមរម្យ
ក្រសួងអភិវឌ្ឍន៍ជនបទជម្រាបរដ្ឋសភាអំពីគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍និងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពសមរម្យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 6:57:08 PM )

នៅក្នុងឱកាសឆ្លើយតបចំពោះការសាកសួររបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ក្រសួងមានគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍និងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពសមរម្យ។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺធ្វើឱ្យសម្រេចនិងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ នៅតំបន់ជនបទ ឱ្យធ្លាក់ចុះក្នុងកម្រិតអប្បបរមា និងជំរុញកំណើនសេដ្ឋកិច្ចជនបទ ឱ្យមានភាពប្រហាក់ប្រហែលនឹងទីប្រជុំជន នៅឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្រសួងមានគោលដៅ ធានាប្រសិទ្ធភាព និងគណនេយ្យភាពនៃអភិបាលកិច្ចល្អក្នុងការផ្តល់សេវា សាធារណៈឱ្យដល់ថ្នាក់មូលដ្ឋានតាមរយៈការជួសជុល ថែទាំ សាងសង់ និងកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការអភិវឌ្ឍសហគមន៍ជនបទ ការផ្តល់ឥណទានជនបទ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានដល់ប្រជាពលរដ្ឋ ព្រមទាំងវិស័យដទៃៗទៀត។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ ក្រសួងមានគោលដៅបន្តសាងសង់ផ្លូវជនបទ ជួសជុល និងថែទាំផ្លូវដែលរងការខូចខាតដោយសារ ទឹកជំនន់ ការដឹកលើសទម្ងន់ ឬខូចខាតដោយសារការប្រែប្រួលអាកាសធាតុ និងមានការសាងសង់ ស្ពានបេតុង ទំនប់បង្ហៀរ សំណង់លូបង្ហូរទឹកជាដើម។ ក្នុងនោះក៏មានការជួសជុលផ្លូវទ្រង់ទ្រាយធំ ការជួសជុលផ្លូវបន្ទាន់ ការកែលំអផ្លូវពី ក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានបន្ថែមទៀតថា ក្រៅពីការងារជួសជុល ថែទាំ សាងសង់ និងកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រសួងបាន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៅតាមខេត្តគ្រប់ខេត្ត និងការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលចល័តថែមទៀត។

ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ តាមរយៈការកសាងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ។

ប្រធានគណៈកម្មការជំនាញរដ្ឋសភា ក៏បានសម្តែងនូវការគាំទ្រចំពោះសកម្មភាពការងារ របស់ក្រសួងក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជនបទ ឱ្យមានភាពប្រហាក់ប្រហែលនឹងទីប្រជុំជននៅឆ្នាំ២០២៥  រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញការងារផ្សេងៗនៅតំបន់ជនបទ៕

 

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន