រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៣ » សកម្មភាព » ក្រសួងបរិស្ថានជម្រាបសមិទ្ធផលអាណត្តិទី៥​ដល់រដ្ឋសភា និងសុំការគាំទ្រក្នុងអាណត្តិថ្មី
ក្រសួងបរិស្ថានជម្រាបសមិទ្ធផលអាណត្តិទី៥​ដល់រដ្ឋសភា និងសុំការគាំទ្រក្នុងអាណត្តិថ្មី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/26/2019 8:51:50 PM )

សមិទ្ធផលសំខាន់ៗដែលក្រសួងបរិស្ថានសម្រេចបានក្នុងអាណត្តិទី៥ មានដូចជា ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើបកម្ម កិច្ចគាំពារ បរិស្ថាន ការងារការពារ និងអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍដោយចីរភាព និងការងារអប់រំ និងផ្សព្វផ្សាយ អំពីបរិស្ថានដល់ប្រជាពលរដ្ឋ។ ទាំងនេះជា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅចំពោះមុខគណៈកម្មការជំនាញរដ្ឋសភា ដែលទទួលបន្ទុកការងារបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំសហការី មកធ្វើបទបង្ហាញស្តីពីលទ្ធផលការងារក្នុងអាណត្តិទី៥ និងទិសដៅការងារ អាណត្តិទី៦ ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធាន នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ជាមួយលទ្ធផលទាំងអស់នោះ ក្រសួងបានកសាងជំនឿ និងទំនុកចិត្តដល់សាធារណជនលើកំណែទម្រង់ និងការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយការលើកឡើងពីសមិទ្ធផលដែលបានធ្វើហើយ​ ដើម្បីប្រសិទ្ធភាពការងារបន្តទៀត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំរដ្ឋសភា ជាពិសេសគណៈកម្មការ ទី៣ដែលទទួលបន្ទុកវិស័យបរិស្ថាន ជួយគាំទ្រដល់បេសកកម្មរបស់ក្រសួងបរិស្ថាន ជាពិសេសចំពោះសេចក្តីព្រាងច្បាប់នានាដែលក្រសួងដាក់សុំការ អនុម័តពីរដ្ឋសភា។

ឯកឧត្តម ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបាន និងបានសន្យាថា នឹងគាំទ្រសេចក្តីព្រាងច្បាប់ ទាំងឡាយណាដែលក្រសួងស្នើសុំរដ្ឋសភាអនុម័ត និងបានបញ្ជាក់ថា រដ្ឋសភាត្រៀមសហការ និងគាំទ្រដល់បេសកកម្មរបស់ក្រសួងបរិស្ថានជានិច្ច តាមរយៈយន្តការរបស់រដ្ឋសភា៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន