សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើ កិច្ចព្រមព្រៀង ស្តីពីបុព្វសិទ្ធិ នឹងអភ័យឯកសិទ្ធ នៃ សមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ ត្រូវបាន គណ- កម្មការ ទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន គណកម្មការ និងសមាជិក សមាជិកា នៃគណៈកម្មការទាំង៩ នៃរដ្ឋសភា បាន លើកយក មកប្រជុំពិភាក្សាការងារ ជាមួយលោក ជំទាវ មឿង រ័ត្នថាវី រដ្ឋលេខាធិការ ក្រសួងការបរ- ទេស និង សហប្រតិបត្តិការអន្តរជាតិ និងសមាជិក សមាជិកានៃក្រសួង។
ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការទី៥ នៃរដ្ឋសភា បានឲ្យដឹងថា បន្ទាប់ពីមានការ ប្រជុំពី គណកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា សេចក្តីព្រាង- ច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើ កិច្ចព្រមព្រៀង ស្តីពីបុព្វសិទ្ធិ នឹងអភ័យឯកសិទ្ធ នៃសមាគមប្រជា- ជាតិអាស៊ីអាគ្នេយ៍ ត្រូវបានប្រគល់ជូនឲ្យ គណៈកម្ម- ការទី៥ នៃរដ្ឋសភា យកមកសិក្សា ស្រាវជ្រាវ កែ សម្រួល នៅលើពាក្យពេជន៍ ឃ្លា ល្បះ នឹងប្រជុំផ្ទៃក្នុង ជាច្រើនលើក ច្រើនសារ បន្ថែមទៀត ទើបធ្វើការ អញ្ជើញតំណាងរាជរដ្ឋាភិបាល មកធ្វើការបកស្រាយ បំភ្លឺ នៅចំណុចខ្វះខាត មួយចំនួននឹងសំនួរជាច្រើន មុននឹងដាក់ចូលក្នុងសម័យប្រជុំ ពេញអង្គរដ្ឋសភា ធ្វើការអនុម័ត ពេល ខាងមុខ។
លោកជំទាវ មឿង រ័ត្នថាវី រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការបរទេស តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានមាន ប្រសាសន៍ ឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីបុព្វសិទ្ធិ នឹងអភ័យឯកសិទ្ធិ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ត្រូវបានចុះ ហត្ថលេខា ដោយរដ្ឋមន្ត្រីការបរទេស អាស៊ានទាំងអស់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ នៅក្នុង ឱកាសកិច្ចប្រជុំ កំពូលអាស៊ាន លើកទី១៥ នៅឆាអាំ-ហួហ៊ីន នៃរាជាណាចក្រថៃឡង់ ដែលសេចក្តីព្រាង ច្បាប់នេះមានទិសដៅផ្តល់នូវបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដល់អាស៊ាន អគ្គលេខាធិការអាស៊ាន បុគ្គលិក រដ្ឋលខាធិការអាស៊ាន តំណាងអចិន្ត្រៃយ៍ របស់រដ្ឋសមាជិកប្រចាំអាស៊ាន និងមន្ត្រី នៃស្ថាប័ន បេសកម្ម អចិន្ត្រៃយ៍ ព្រមទាំងមន្ត្រីរបស់រដ្ឋសមាជិក ដែលត្រូវបានចាត់ឲ្យទៅបំពេញមុខងារពាក់ព័ន្ធនឹងអាស៊ាន។ សេចក្តីព្រាងច្បាប់នេះមាន ៣មាត្រា និងអមដោយកិច្ចព្រមព្រៀងស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន ១៣មាត្រាបន្ថែមទៀត។
បន្ទាប់ពីបានប្រជុំពិភាក្សាលំអិតលើខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះរួចមក អង្គប្រជុំបានសំរេច បញ្ជូនទៅជូនគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីសម្រេចបញ្ចូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា៕