រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៦ នៃរដ្ឋសភា ជួបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
គណៈកម្មការទី៦ នៃរដ្ឋសភា ជួបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/7/2014 1:03:56 AM )

នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការ​នីតិកម្ម និង យុត្តិធម៌ បានជួប ពិភាក្សាជាមួយ លោកជំទាវ សឿង រដ្ឋធាវី រដ្ឋលេខាធិការ​ក្រសួងការបរទេស ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័ត លើពិធីសារ នៃធម្មនុញ្ញអាស៊ាន ស្តីពី យន្តការ ដោះស្រាយជម្លោះ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ ថា គណៈកម្មការ អញ្ជើញលោកជំទាវ​ ដែលតំណាង ឲ្យរាជរដ្ឋាភិបាល មកប្រជុំនាពេលនេះ គឺដើម្បីឲ្យ លោកជំទាវ មកស្រាយបំភ្លឺ បញ្ហាមួយចំនួន ជូន គណៈកម្មការជំនាញ ពីគោលបំណង សំណូមពរ និងបញ្ហាសំខាន់អ្វីខ្លះ និងភាព​ចាំបាច់ នៅក្នុងការ អនុម័ត ទៅលើសេចក្តីព្រាងច្បាប់នេះ។

លោកជំទាវ សឿង រដ្ឋធាវី បានមានប្រសាសន៍ ជម្រាបជូន ឯកឧត្តម ជ្រាបថា ពិធីសារ​នៃធម្មនុញ្ញ អាស៊ាន ស្តីពីយន្តការ ដោះស្រាយជម្លោះ ត្រូវបាន ចុះហត្ថលេខា ដោយរដ្ឋមន្ត្រី ការ​បរទេស អាស៊ាន ទាំងអស់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១០ នៅ ក្នុងឱកាស កិច្ចប្រជុំកំពូល​អាស៊ាន លើកទី១៦ នៅ ទីក្រុងហាណូយ សាធារណរដ្ឋ សង្គម និយមវៀត ណាម។

ពិធីសារ នៃ​ធម្មនុញ្ញអាស៊ាន ស្តីពីយន្តការដោះស្រាយជម្លោះនេះ ត្រូវបានរៀបចំឡើង តាមបំណងប្រាថ្នា​ របស់ថ្នាក់ដឹកនាំអាស៊ាន ដែលមាន ទិសដៅប្រែក្លាយអាស៊ាន ឲ្យទៅជាអង្គការមួយ ដែលផ្អែកលើ​ច្បាប់ ដោយមានជំនឿថា ការមានយន្តការដោះសា្រយជម្លោះ ដែលប្រកបដោយ ទំនុកចិត្ត នឹង​ជួយអាស៊ាន ទប់ស្កាត់ និងការប្រឈមមុខគ្នា មិនឲ្យរីករាលដាល ក្នុងចំណោមរដ្ឋសមាជិក​អាស៊ាន ដោយរក្សាបាននូវ បរិយាកាស កិច្ចសហប្រតិបត្តិការ ដើម្បីកសាងសហគមន៍អាស៊ាន ​ប្រកបដោយសន្តិភាព និងវិបុលភាព។

ទន្ទឺមនឹងនេះ ពិធីសារនៃធម្មនុញ្ញអាស៊ាន ស្តីពីយន្តការដោះសា្រយជម្លោះ ត្រូវបានធ្វើ​ឡើង ដោយអនុលោមតាមមាត្រា ២៥ នៃធម្មនុញ្ញអាស៊ាន ដែលចែងថា យន្តការដោះស្រាយ​ជម្លោះ សមស្របនឹងត្រូវបង្កើតឡើង សម្រាប់ជម្លោះដែលពាក់ព័ន្ធ នឹងការបកស្រាយ ឬការអនុវត្ត​ធម្មនុញ្ញអាស៊ាន និងលិខិតតុបករណ៍អាស៊ានដ៏ទៃទៀត។

លោកជំទាវបានបន្តថា ក្នុងមាត្រា១៩​ នៃពិធីសារនេះចែងថា “ពិធីសារនេះត្រូវផ្តល់សច្ចាប័ន ដោយរដ្ឋសមាជិកទាំងអស់ ដោយអនុ​លោមតាម នីតិវិធីផ្ទៃក្នុង របស់រដ្ឋសមាជិកនីមួយៗ ហើយពិធីសារនេះ ត្រូវចូលជាធរមាន នៅថ្ងៃ​បន្ទាប់ ពីអគ្គលេខាធិការអាស៊ាន បានទទួល លិខិតតុបករណ៍ ទី១០ នៃការផ្តល់សច្ចាប័ន។

ក្រោយពីបានជជែកវែកញែក និងពាក្យពេចន៍ ឃ្លាឃ្លោង និងអក្ខរាវិរុទ្ធ ដើម្បីឲ្យស្រប​និងទម្រង់ច្បាប់អង្គប្រជុំ បានសម្រេច និងដាក់បញ្ជូលអត្ថបទ សេចក្តីព្រាងច្បាប់នេះ ជូនរដ្ឋសភា​ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ។