សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រះមហាក្សត្រ៖ ការខិតខំរបស់សមាជិករដ្ឋសភាគ្រប់រូប ញ៉ាំងឲ្យប្រទេសជាតិ មានសន្តិភាព
ព្រះមហាក្សត្រ៖ ការខិតខំរបស់សមាជិករដ្ឋសភាគ្រប់រូប ញ៉ាំងឲ្យប្រទេសជាតិ មានសន្តិភាព
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/1/2014 9:46:50 AM )

ក្នុងឱកាស ដែលរដ្ឋសភា បើកសម័យប្រជុំ លើកទី២ នីតិកាល​ទី៥ នៅព្រឹកថ្ងៃទី១ ខែ​មេ​សា​​ ឆ្នាំ២០១៤  ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម ​សីហ​មុ​នី​ ព្រះមហាក្ស​ត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានមាន ព្រះរាជបន្ទូល កោត សរសើរ​ យ៉ាងជ្រាល​ជ្រៅ​ ដល់រដ្ឋសភា ដែល​​បាន ខិតខំ​ បំពេញ​ភារ​កិច្ច​​ ជូនប្រទេសជាតិ និងប្រជា រាស្រ្ត នាពេលកន្លងមក។

ក្នុងព្រះរាជសារ ផ្ញើរជូនរដ្ឋសភា ដែលអានដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំ​រិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូលថា  រដ្ឋសភាក្នុងនាមជា ស្ថាប័ននីតិប្បញ្ញត្តិ ដែលសមា​​ជិក​រដ្ឋសភា គឺជាតំណាងរាស្រ្តដែលត្រូវបាន ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើស ជាសក​លដោយសេរី និងដោយសម្ងាត់ មកពីមណ្ឌល ផ្សេងៗគ្នា នៅទូទំាងប្រទេស ដើម្បីធ្វើ​ជា​តំណា​ង​នៅក្នុងរដ្ឋសភា ជាអ្នកផ្តួចផ្តើមធ្វើច្បាប់ អនុម័តច្បាប់ និងតាមដាន​ការអនុវត្ត​ច្បាប់ ​របស់រាជ​រដ្ឋា​​ភិបាល បានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា ក្នុងរយៈពេល៤អាណត្តិកន្លងមក រដ្ឋ​ស​ភា បានអនុម័តច្បាប់ និងសន្ធិសញ្ញានានា ចំនួនជាង ៤០០សំខាន់ គឺច្បាប់ស្តីពីការបង្កើត និង​ពង្រឹង ស្ថាប័នរដ្ឋបាល នយោបាយ ហិរញ្ញវត្ថុ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ល។

“ខ្ញុំសង្ឃឹមថានៅអាណត្តិទី៥នេះ រដ្ឋសភានិងអនុម័តច្បាប់ ដែលបម្រើដល់វិស័យពង្រឹង​យុត្តិធម៌ គឺច្បាប់ស្តីពី ការចាត់តំាងអង្គការតុលាការ និងអយ្យការ និងច្បាប់ស្តីពី លក្ខន្តិកៈ របស់ ចៅក្រម និងព្រះរាជអាជ្ញា “ នេះជាព្រះរាជសាររបស់ព្រះមហាក្សត្រ។

ព្រះអង្គបានមានព្រះរាជបន្ទូលបន្តថា ការខិតខំប្រឹងប្រែងរបស់​សម្តេច ឯកឧត្តម និង​ លោក​ជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តម នៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើជាតិ​មាតុ​ភូមិដ៏ឧត្តុង្គឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឈ ដែលប្រជាព​ល​រដ្ឋកម្ពុជាគ្រប់រូប ប្រាថ្នាចង់បាន និងត្រូវការជាចំាបាច់ ដើម្បីរស់នៅដោយ​សុខ​សាន្ត។

សូមជម្រាបជូនថា នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៥ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ មានរបៀបវារៈចំនួន៦ រួមមាន ទី១ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភា លើ​កទី២ នីតិកាលទី៥។ ទី២ របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំ រដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៥។ ទី៣ ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម សារី កោលស្យ ជាសមាជិកគណៈកម្មការ សាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទី៤ ការពិ​ភា​ក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ​២០១២។ ទី៥ ការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីផ្លូវ ថ្នល់។ ទី៦ ការពិភាក្សា និង​អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារ ស្តីពីវិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀងរវាង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ស្តីពីការជំរុញ និងការការពារវិនិយោគ។

សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ និងលោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា។ សមាជិក​សមា​ជិ​ការដ្ឋសភាចូលរួមអង្គប្រជុំមានចំនួន៦៤រូប