រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកព្រឹទ្ធសភា រដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា
សមាជិកព្រឹទ្ធសភា រដ្ឋសភា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:49:58 PM )

សមាជិកព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ឯកឧត្តម ខៀវ មុត និង ឯកឧត្តម ចាយ បូរិន  សមាជិករដ្ឋសភា ដែលជាសមាជិកគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី៣៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦នេះ បានចូល រួមកិច្ចប្រជុំគណៈកម្មាធិការ សង្គមកិច្ចអាយប៉ាជាមួយគណៈប្រតិភូអន្តរសភាចំនួន៩ទៀត។

កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ានៅពេលនេះ ត្រូវពិភាក្សានិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួនរបស់អាយប៉ា ដែលមានសេចក្តី ព្រាងសេចក្តីសម្រេច ស្តីពីការពង្រឹងសហប្រតិបត្តិការបណ្តាសភាជាសមាជិកអាយប៉ា កាលបរិច្ឆេទនិងការឆ្លើយតបការឆ្លងមេរោគហ្សីការ (Zika virus) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការពង្រឹងសហប្រតិបត្តិការ បណ្តាសភាជាសមាជិកអាយប៉ា ស្តីពីផែនការសកម្មភាព សម្ភារកម្ម សេចក្តីប្រកាស អាស៊ានពីការពង្រឹងការគំាពារសង្គម។ សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការជំរុញសហប្រតិបត្តិការ ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុនៅក្នុង តំបន់អាស៊ាន និងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីទេសចរណ៍ប្រកបដោយចីរភាព។

សូមជម្រាបថាប្រទេសមីយ៉ាន់ម៉ា កំពុងទទួលរៀបចំមហាសន្និបាតអាយប៉ាលើកទី៣៧ ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។ គណៈប្រតិភូសភាកម្ពុជា ដែលមានសមាជិករដ្ឋសភា ព្រឹទ្ធសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាននេះ ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕ 

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន