សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្រ្តីអាយប៉ា
លោកជំទាវ និន សាផុន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្រ្តីអាយប៉ា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:49:27 PM )

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ សមាជិកគណៈប្រតិភូសភាកម្ពុជា ដែលចូលរួមមហាសន្និបាតលើកទី៣៧ អន្តរសភាអាស៊ាន(AIPA) នៅទីក្រុង ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដែលមាន ​លោកជំទាវ និន សាផុន ​លោកជំទាវ គ្រួច សំអាន សមាជិការដ្ឋសភា និង ឯកឧត្តម ខៀវ មុត សមាជិក ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្រ្តីអាយប៉ា ជាមួយសមាជិកគណៈប្រតិភូអន្តរសភាអាស៊ានទំាង១០ប្រទេស។

គណៈកម្មាធិការស្រ្តីអាយប៉ា បានប្រជុំពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី ដែលមានសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការធ្វើវិសោធនកម្ម លើនីតិវិធីច្បាប់នៃស្រ្តីសមាជិកអាយប៉ូទៅជាស្រ្តីសមាជិកអាយប៉ា សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការងារសមរម្យសម្រាប់ស្រ្តីនៅក្នុងតំបន់អាស៊ាន ជំរុញការគំាពារសង្គមនិងឱកាសសមភាព និងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីបន្តផលប្រយោជន៍ស្រ្តីមានផ្ទៃពោះ ចំពោះការងារស្រ្តីក្នុងតំបន់ អាស៊ាន។

ប្រធានបទទំាងនេះ ជាគតិយុត្តដែលបម្រើដល់ផលប្រយោជន៍ពលរដ្ឋអាស៊ាន ពិសេសស្រ្តីភេទ។ កិច្ចប្រជុំគណៈកម្មាធិការស្រ្តីអាយប៉ា បានប្រជុំពិនិត្យ និងបានផ្លាស់ប្តូរយោបល់ ទស្សនៈគ្នាទៅវិញទៅមកយ៉ាងផុសផុលនៅលើសេចក្តីព្រាងសេចក្តីសម្រេចទំាងបីនេះ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន