រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ហេង សំរិន ៖ សភាកម្ពុជាបានរួមចំណែកដោះស្រាយបញ្ហាអាយប៉ា និងបានចូលរួមជំរុញប្រសិទ្ធភាពស្ថាប័ននីតិប្បញ្ញត្តិ​ក្នុងតំបន់នេះ
សម្តេច ហេង សំរិន ៖ សភាកម្ពុជាបានរួមចំណែកដោះស្រាយបញ្ហាអាយប៉ា និងបានចូលរួមជំរុញប្រសិទ្ធភាពស្ថាប័ននីតិប្បញ្ញត្តិ​ក្នុងតំបន់នេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:47:54 PM )

មហាសន្និបាតអាយប៉ាលើកទី៣៧ ដែលមានប្រធានបទ ”ភាពរស់រវើករបស់អាយប៉ា ដើម្បីសហគមន៍អាស៊ានរីកចម្រើន“ បានប្រារព្ធពិធីបើកជា ផ្លូវការនៅក្នុងសាលសន្និសីទអន្តរជាតិនាទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង១១:០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមាន វត្តមានប្រធានសភានៃប្រទេសអាស៊ានទំាង១០ចូលរួម ក្នុងនោះមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា ផងដែរ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានមានប្រសាសន៍ជម្រាប សមាជិកអាយប៉ាទំាង១០ប្រ​ទេសក្នុងឱកាសនោះថា សភាកម្ពុជាបាន​រួមចំណែកដ៏ សំខាន់ក្នុងដំណើរការវិវត្តន៍របស់អាយប៉ា​ និងបានធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុងការដោះស្រាយបញ្ហារួម​សំខាន់ៗ​ក្នុងក្របខ័ណ្ឌអាយប៉ា។

ឯកឧត្តម Mahn Winn Khaing Thann ប្រធានអាយប៉ាលើកទី៣៧ និងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា និង លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សា រដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសមីយ៉ាន់ម៉ា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតនេះ និងបានស្វាគមន៍យ៉ាងកក់ក្តៅដល់ គណៈប្រតិភូអាយប៉ាទំាងអស់ ដែលមានវត្តមាននៅលើទឹកដ៏ស្រស់ស្អាតនៃសហភាពមីយ៉ាន់ម៉ានាពេលនេះ។

លោកជំទាវ អ៊ុង សានស៊ូជី បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អាយប៉ាក្នុងរយៈពេលកន្លងមក ហើយបានចូលរួមនិងគំាទ្រយ៉ាងសកម្ម ចំពោះ សកម្មភាពរបស់រដ្ឋាភិបាលអាស៊ាន។ សម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧នេះ ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ាបានស្នើដល់ សមាជិកអាយប៉ាទំាងអស់ យកចិត្តទុកដាក់លើបញ្ហាមួយចំនួនរបស់អាស៊ាន ដូចជាដំណើរការលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច បញ្ហាបរិស្ថាន និង បញ្ហាសិទ្ធិមនុស្ស ក្នុងនោះសិទ្ធិជនជាតិដើមភាគតិចជាដើម។

ពិធីបើកមហាសន្និបាតអាយប៉ាលើកទី៣៧ បានប្រារព្ធធ្វើឡើង នៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ភ្លេងជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងភ្លេងរបស់អាយប៉ាបានសម្តែង និងប្រគុំឡើងនៅក្នុងពិធីបើកមហាសន្និបាតនេះ ដែលបានបង្ហាញពីប្រពៃណី វប្បធម៌ និងការរស់នៅរបស់ ប្រជាពលរដ្ឋប្រទេសទំាង១០ ដែលសមាជិកអាយប៉ាដែលមាន កម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់ពីពិធីបើកមហាសន្និបាតបានបញ្ចប់ កិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងនៅក្រោម អធិបតីភាពថ្នាក់ដឹកនាំគណៈប្រតិភូអាយប៉ាទំាង១០ប្រទេស។ ថ្នាក់ដឹកនាំសភាប្រទេសសមាជិកអាយប៉ានីមួយៗ បានឡើងធ្វើបទអន្តរាគម​ន៍ម្នាក់ ម្តងៗ។

​​ក្នុងនាម​ប្រធានគណៈប្រតិភូសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា អាយប៉ា​ដែលជាដៃគូដ៏ជិតស្និទ្ធរបស់ អាស៊ាន ត្រូវតែមានភាពស្វាហាប់និងរស់រវើក​ក្នុង​ការ​បំពេញតួនាទីស្នូលរបស់ខ្លួន ក្នុងភាពជាតំណាងប្រជាពលរដ្ឋអាស៊ាន ជាអ្នកតាក់តែងច្បាប់ និងជាអ្នកតាមដានការអនុវត្តច្បាប់។ ភាពរស់រវើករបស់អាយប៉ាជាកំលាំងចលករដ៏មានសារសំខាន់ និង​មានសក្ដានុពលរបស់អាស៊ាន ដើម្បីធ្វើឲ្យ​ផែនការ និងគោលដៅរួមរបស់សហគមន៍អាស៊ានទាំងមូល មានភាពរីកចំរើនជាលំដាប់។ អាយប៉ាបានដើរតួនាទីយ៉ាងសកម្មក្នុងការពន្លឿន ផែនការកសាងសហគមន៍អាស៊ាន ដោយបាន​រួមវិភាគ​ទានយ៉ាងច្រើនក្នុងការផ្ដល់សច្ចាប័ន និងបានអនុម័តនូវសេចក្តី​សម្រេចជាបន្ដ​បន្ទាប់ក្នុង បំណងជម្រុញឲ្យមានកិច្ចសហប្រតិបត្ដិការកាន់តែជិតស្និទ្ធរវាង​​​អាស៊ាននិងអាយប៉ា។

សម្តេចបានលើកឡើងថា ​​ជាការពិតណាស់ជំនួបប្រចាំឆ្នាំ រវាងថ្នាក់ដឹកនាំអាយប៉ានិង​អាស៊ាន​ ជាយន្ដការដ៏សំខាន់ ដែលបានធ្វើអោយស្ថាប័ន ទាំងពីរមានកិច្ចសហការ ការយល់គ្នា និងបានបង្ហាញពីសារៈសំខាន់ពីគ្នាទៅវិញទៅមក។ ទោះបីយ៉ាងនេះក្តី យន្តការមួយនេះមិនទាន់មាន លក្ខណៈស៊ីជម្រៅ និងមានប្រសិទ្ធភាពនៅឡើយ ដែលទាមទារឲ្យអាយប៉ាត្រូវពិនិត្យនូវលទ្ធភាពរួមគ្នា សំដៅធ្វើយ៉ាងណាឲ្យអាយប៉ាកាន់តែមាន ភាពរស់រវើក និងជាដៃ​គូ​ដ៏ជិតស្និទ្ធរបស់អាស៊ាន ដើម្បីឈានទៅសម្រេចគោលដៅរួមគឺ ភាពសុខដុមរមនា និងវិបុលភាពរបស់​ពលរដ្ឋអាស៊ាន។

នៅក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់បន្ថែមថា ​សភាកម្ពុជាបាន​រួមចំណែកដ៏សំខាន់ក្នុងដំណើរការវិវត្តន៍របស់អាយប៉ា​ និងបានធ្វើសកម្មភាព​យ៉ាងសកម្ម​ ក្នុងការដោះស្រាយបញ្ហារួម​សំខាន់ៗ​ក្នុងក្របខ័ណ្ឌអាយប៉ា។ សភាកម្ពុជាខិតខំចូលរួមធ្វើឲ្យ​មានប្រក្រតីភាព និងភាពសកម្មរបស់ អាយប៉ាតាមរយៈ ការទទួលធ្វើ​មហាសន្និបាតកិច្ច​ប្រជុំ​គណៈកម្មាធិការ ​ចំពោះកិច្ច​សិក្ខាសាលា​ជាបន្តបន្ទាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគាំទ្រនូវរាល់យន្តការទាំង​ឡាយណា ​ដោយរួមសហការជាមួយប្រទេសសមាជិកដើម្បីពង្រឹងប្រសិទ្ធភាពរបស់អាយប៉ា។​

សូមបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៣៧ ដែលសភាប្រទេសមីយ៉ាន់ម៉ាទទួលរៀបចំនេះ នឹងចាប់ដំណើរការ ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។ គណៈប្រតិភូសភាកម្ពុជា ដែលអមដំណើរសម្តេចប្រធានរដ្ឋសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៣៧ ដែលមានសមាជិក ព្រឹទ្ធសភា និងរដ្ឋសភានោះ នឹងត្រូវចូលរួមកិច្ចប្រជុំរបស់​គណៈកម្មការនានារបស់អាយប៉ា ក្នុងនោះមាន គណៈកម្មការនយោបាយ សេដ្ឋកិច្ច សង្គម និងស្រ្តីជាដើម៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន