សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​លើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​លើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/3/2016 7:47:23 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី ៣៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។

សភានៃប្រទេសមីយ៉ាន់ម៉ា បានទទួលរៀបចំមហាសន្និបាតលើកទី៣៧អន្តរសភាអាស៊ាន(AIPA) ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៣ខែតុលា ឆ្នាំ២០១៦ ក្រោមប្រធានបទ “ភាពរស់រវើករបស់អាយប៉ាដើម្បី សហគមន៍អាស៊ានរីកចម្រើន”។ មុនដំណើរការមហាសន្និបាតលើកទី៣៧ នៅព្រឹកថ្ងៃទី៣០ កញ្ញានេះ អាយប៉ាបានធ្វើពិធីផ្លាស់ប្តូរប្រធានអាយប៉ា គឺពីប្រធានអាយប៉ាលើក៣៦ដែលមាន ឯកឧត្តម VIGNESWARAN ប្រធានព្រឹទ្ធសភា ប្រទេសម៉ាឡេស៊ី បានប្តូរ​វេនជូន ឯកឧត្តម Mahn Winn Khaing Thann ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា ជាប្រធានអាយប៉ាលើកទី៣៧ ចាប់ពីពេល នេះទៅ។

បន្ទាប់ពីទទួលតំណែងប្រធានអាយប៉ាលើកទី៣៧ ឯកឧត្តម Mahn Winn Khaing Thann បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូ សមាជិកអាយប៉ាទំាង១០ប្រទេស ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៧ នៅប្រទេសមីយ៉ាន់ម៉ានៅពេលនេះ។ ឯកឧត្តមក៏បានថ្លែង អំណរគុណដល់ឯកឧត្តមប្រធានអាយប៉ាលើកទី៣៦ ដែលបានខិតខំដឹកនាំអាយប៉ាលើកទី៣៦ ទទួលបាននូវលទ្ធផលជាច្រើន ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ សភាតំបន់អាស៊ាន ក្នុងការចូលរួមជាមួយរដ្ឋាភិបាលអាស៊ានក្នុងការលើកកម្ពស់និងដើម្បីធ្វើឲ្យសម្រេចនូវចក្ខុវិស័យដែលជា សសរស្តម្ភអាស៊ាន។

សូមជម្រាបថាអាយប៉ា(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេស ជាសមាជិកសមាគមប្រ​ជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន ១០ប្រទេសរួមមាន កម្ពុជា ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំគណៈកម្មការប្រតិបត្តិអាយប៉ា នៃមហាសន្និបាតអាយប៉ាលើកទី៣៧នាព្រឹកនេះ បានប្រជុំពិនិត្យ ដើម្បីសម្រេចសកម្មភាព និងរបៀបវារៈ សម្រាប់មហាសន្និបាតលើកទី៣៧ ក្នុងនោះក៏បានសម្រេចពីប្រទេស ដែលទទួលរៀបចំមហាសន្និបាតលើកទី៣៨បន្តទៀតផងដែរ។ សភាប្រទេស ហ្វីលីពីន ត្រូវរៀបចំមហាសន្និបាតលើកទី៣៨នៅឆ្នាំ២០១៧។

បន្ទាប់ពីបានចូលរួមកិច្ចប្រជុំគណៈកម្មការប្រតិបត្តិរួចហើយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងប្រធានគណៈប្រតិភូអាយប៉ាផ្សេងទៀត បានជួបសវនាការជាមួយប្រធានអាយប៉ាលើកទី៣៧។ សវនាការដែលបង្ហាញពី សាមគ្គីភាពក្នុងគ្រួសារអាយប៉ា បានអបអរសាទរចំ​ពោះសភា ប្រទេសមីយ៉ាន់ម៉ា ក្នុងការទទួលរៀបចំមហាសន្និបាតអាយប៉ាលើកទី៣៧នៅពេលនេះ៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន