សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភាលើកយកសេចក្តីព្រាងច្បាប់ចំនួន៤មកប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
គណៈកម្មការជំនាញនៃរដ្ឋសភាលើកយកសេចក្តីព្រាងច្បាប់ចំនួន៤មកប្រជុំពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/22/2016 1:56:33 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ រួមជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដើម្បីពិភាក្សាគ្នាទៅលើសេចក្ដីច្បាប់ចំនួន៤ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងមកនេះ គណៈកម្មការទី២នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការម្ដងរួចមកហើយ ដើម្បីពិនិត្យសិក្សាអំពីសេចក្ដីព្រាងច្បាប់ទាំង៤ ដោយមានកែសម្រួលអក្ខរាវិរុទ្ធ​មួយចំនួន​អោយ​ត្រូវតាមទម្រង់ច្បាប់តែ ក៏មានចំនុចសេសសល់ខ្លះទៀតនៅមិន​ទាន់ច្បាស់​លាស់ គណៈកម្មការក៏បានសម្រេច អញ្ជើញតំណាងរាជរដ្ឋាភិបាល មកធ្វើការពន្យល់បកស្រាយនៅ ថ្ងៃនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមានប្រសាសន៍ទៀតថា កិច្ចប្រជុំនាពេលនេះ គឺយើងនឹងធ្វើការពិនិត្យរួមគ្នាជាមួយតំណាងរដ្ឋាភិបាល ដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង៤រួមមាន៖

១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការ ដឹកជញ្ជូនឆ្លងកាត់ទំនិញ។

២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវា។

៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមពីកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវ​ជ្រាវ​​ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។

៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

        1-    កិច្ចព្រមព្រៀងស្តីពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន

        2-    ពិធីសារស្តីពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន

        3-    ពិធីសារស្តីពីក្របខ័ណ្ឌច្បាប់សម្រាប់បញ្ជរតែមួយអាស៊ាន

ឯកឧត្តមបណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា អនុលោមតាមសេចក្តីសម្រេចរបស់បណ្តាប្រមុខថ្នាក់ ដឹកនាំប្រទេសសមាជិកអាស៊ាន ស្តីពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសសមាជិកត្រូវបង្កើតយន្តការ និងវិធានការពង្រឹងការអនុវត្តកិច្ច ផ្តួចផ្តើមសេដ្ឋកិច្ច ដែលរាប់បញ្ចូល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ពិសេសអនុវត្តវិធានការកិច្ចសម្រួលពាណិជ្ជកម្ម។ ដើម្បីសម្រេចតាម គោលដៅនេះ បណ្តាប្រទេសសមាជិកត្រូវបង្កើត និងអនុវត្តបញ្ជរតែមួយកម្រិតជាតិរៀងៗខ្លួន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការបញ្ជូនឯកសារ និង ទិន្នន័យពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងគយ ក្នុងទម្រង់អេឡិចត្រូនិចនៅកម្រិតជាតិ និងសម្រាប់តភ្ជាប់មកបញ្ជរតែមួយនៅកម្រិតតំបន់។ ក្នុងន័យនេះ ប្រទេសសមាជិក ក៏បានស្រុះស្រួលគ្នាបង្កើតកិច្ចព្រមព្រៀង ស្តីពីការបង្កើតនិងអនុវត្តបញ្ជរ​តែមួយអាស៊ាន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នៅរាជធានីកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ជាមូលដ្ឋានច្បាប់សម្រាប់បង្កើត និងអនុវត្តបញ្ជរតែមួយអាស៊ាន។ ឯកឧត្តមបណ្ឌិតបានបន្តថា ក្នុងន័យនេះប្រទេសជាសមាជិក ត្រូវតែផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារ ទាំងនេះ។

បន្ទាប់ពីមានការពន្យល់បកស្រាយ នៅរាល់ចំណុចដែលគណៈកម្មការជំនាញនៃរដ្ឋសភាបាន​សាកសួរ និងបានពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាង ច្បាប់ទាំង៤ ដោយបានកែសម្រួលអក្ខរាវិរុទ្ធ ឲ្យស្របតាមទម្រង់ច្បាប់រួចមក  គណៈកម្មការទាំងពីរនៃរដ្ឋសភា បានឯកភាពគ្នាបញ្ជូនសេចក្តីព្រាងច្បាប់ ទាំង៤ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈប្រជុំរដ្ឋសភានាពេលខាងមុខ។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន