សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញចុះបំពេញបេសកកម្មការងារ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង
គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា អញ្ជើញចុះបំពេញបេសកកម្មការងារ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/19/2016 1:24:06 AM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារ នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ របស់គណៈកម្មការទី៦ នៃរដ្ឋសភា ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែសីហា ឆ្នាំ២០១៦ ។

ក្នុងកិច្ចសំណេះសំណាល ជាមួយអាជ្ញាធរខេត្តទាំងពីរ ឯកឧត្តមបណ្ឌិតប៉ែនបញ្ញាប្រធានគណៈកម្មការ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា ជូនចំពោះឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត។  ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការនៅខេត្តពោធិ៍សាត់ និងខេត្ត កំពង់ឆ្នាំង នាពេលនេះគឺដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់របស់មន្ទីរជំនាញនានាដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈ កម្មការ និងស្វែងយល់ពីការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសមិទ្ធផលការងារសំខាន់ៗដែលខេត្ត
ទាំងពីរសម្រេចបាន ក៏ដូចជាបញ្ហាប្រឈម សំណូមពរផ្សេងៗ និងទិសដៅភារកិច្ចអនុវត្តបន្ត ។

នៅក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជា ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញនៃរដ្ឋបាលខេត្តទាំងពីរ បានធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូពីការ អភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅគ្រប់ មូលដ្ឋាន ធ្វើឲ្យខេត្តសម្រេចបាននូវសមិទ្ធផលការងារជាច្រើន។

ទាក់ទងនឹងប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានានិងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ  ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាខេត្តបានខិតខំកសាងប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធគ្រប់មូលដ្ឋាន និងកំពុងដំណើរការស្ថាបនា ស្តារពង្រីកបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការជម្រុញ លើកកម្ពស់កំណើន សេដ្ឋកិច្ច សង្គមកិច្ច ការប្រកបមុខរបរ ព្រមទាំងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចដ៏ទៃទៀត ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនេះ រដ្ឋបាលថ្នាក់ខេត្ត​បានខិតខំអនុវត្តន៍កាន់តែស៊ីជម្រៅនូវការកែទំរង់បែបវិមជ្ឈការ និងវិសហ​មជ្ឈការតាមរយៈយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ គ្រប់មន្ទីរអង្គភាព និងប្រព័ន្ធគ្រប់គ្រង ពិសេសជំរុញកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីឆ្លើយតបក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងការផ្តល់សេវាសាធារណៈ ព្រមទាំងបន្តខិតខំផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័តជូនដល់ ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីពួកគាត់បានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិប្រកប​ដោយចីរភាព។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តទាំងពីរ និងថ្នាក់ដឹកនាំមន្ទីរជំនាញនានា ក៏បានលើកជាសំណូមពរមួយចំនួនជូនគណៈប្រតិភូគណៈកម្មការ រដ្ឋសភា និងជម្រាបជូនពីបញ្ហាប្រឈមដែលបានជួបប្រទះ ព្រមទាំងទិសដៅភារកិច្ចដែលត្រូវអនុវត្តបន្ត ផងដែរ។

ក្រោយពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោកស្រីជាប្រធាន មន្ទីរពាក់ព័ន្ធ ដែលបានចូលរួមចំណែកកសាងអភិវឌ្ឍន៍ខេត្ត ស្របតាមគោលនយោបាយរបស់រាជ​ រដ្ឋាភិបាល ឲ្យមានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបាន ផ្តល់អនុសាសន៍ជាច្រើនជាចក្ខុវិស័យ នៃផែនការអភិវឌ្ឍស្របទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅ​​សម្រេចបានជោគជ័យជូនប្រទេសជាតិ។ ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុង​ខេត្តនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀត លើការងារផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង ព្រមទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ។

ចំពោះសំណូមពររបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ ឯកឧត្តមបណ្ឌិត ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា នឹងពាំនាំយកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីជ្រាប និងជូនព័ត៌មានទៅក្រសួងពាក់ព័ន្ធដើម្បី ធ្វើការពិនិត្យ និងដោះស្រាយ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន