រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចំាកម្ពុជាសន្យាខិតខំជំរុញទំហំពាណិជ្ជកម្ម ម៉ាឡេស៊ី-កម្ពុជាឲ្យកើនឡើង
ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចំាកម្ពុជាសន្យាខិតខំជំរុញទំហំពាណិជ្ជកម្ម ម៉ាឡេស៊ី-កម្ពុជាឲ្យកើនឡើង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/19/2016 1:21:13 AM )

“មានអ្នកវិនិយោគទុនរបស់ប្រទេសម៉ាឡេស៊ីជាច្រើន បានចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជាហើយកម្ពុជាបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះ អ្នកវិនិយោគទុនម៉ាឡេស៊ី”។​ ទំាង​​នេះជាកក្តាសំខាន់ដែល ឯកឧត្តម ​ដាតុ ស្រ៊ី ហាសាន​ ម៉ាឡេក (Dato’ Sri Hasan Malek) ឯកអគ្គរាជទូតប្រទេស ម៉ាឡេស៊ីដែលទើបតែងតាំងថ្មីប្រចំានៅព្រះរាជាណាចក្រកម្ពុជា មានជំនឿ​ថាទំហំពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ីនឹងកើនឡើង នៅពេលខាងមុខនេះ ។ជាមួយការកើនឡើងខាងវិនិយោគ ចំណងមិត្ត​ភាព កិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរក៏កាន់តែរឹងមាំ​។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងសុទិដ្ឋិនិយមបែបនេះ ជម្រាបជូនសម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវ បាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ​ខែសីហា ឆ្នាំ២០១៦នេះនៅវិមាន រដ្ឋសភា​។

ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីបានលើកឡើងថា អ្នកវិនិយោគទុនប្រទេសម៉ាឡេស៊ី បានចាប់​អារម្មណ៍ក្នុងការមកបណ្តាក់ទុននៅកម្ពុជា គឺបន្ទាប់ពី ប្រទេសទំាង​ពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្ស​ន​កិច្ចថ្នាក់ដឹកនាំកំពូល រវាងគ្នាទៅវិញទៅមកនាពេលកន្លងមកនេះពោលគឺ សម្តេចអគ្គមហាសេ​នា​បតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សន​កិច្ច និងចូលរួមវេទិកាសេដ្ឋកិច្ចនៅប្រទេសម៉ាឡេស៊ី កាលពីពេល ថ្មីៗនេះ ខណៈដែល ឯកឧត្តម NAJIB RAZAK នាយរដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១២។

សូមបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងម៉ាឡេស៊ីនាពេលបច្ចុប្បន្នមានប្រមាណជិត២ពាន់លានដុល្លារ។ ឯកឧត្តម ដាតុ ស្រ៊ី ហាសាន​ ម៉ាឡេក បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា​ថា នៅក្នុងអាណត្តិបេ​សកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តម​នឹងខិតខំពង្រឹងពង្រីកទំ​នាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ីឱ្យមានការរីកចម្រើនឡើង ពិសេសខាងវិស័យពា​ណិជ្ជកម្មនេះ។​ ជាមួយគ្នានេះឯកឧត្តមក៏បាន សន្យាថានឹងធ្វើឲ្យរឹងមាំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជានិងម៉ាឡេស៊ីផងដែរ។

ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាម៉ាឡេស៊ីនេះ ឯកឧត្តម ដាតុ ស្រ៊ី ហាសាន​ ម៉ាឡេក បាន គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅពេលវេលាសមស្របណាមួយ ពិសេសឯកឧត្តមបានសំណូមពរដល់សម្តេច សូមអញ្ជើញទស្សនកិច្ចនៅម៉ាឡេស៊ី ឲ្យចំពេលដែលរដ្ឋសភាម៉ាឡេស៊ីមានកិច្ចប្រជុំពេញអង្គ ដើម្បីអាចជា ដើម្បីអាចជាឱកាសល្អ ក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា រដ្ឋសភាប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី មានស្ថានភាពមិនខុសគ្នានោះទេ គឺសមាជិករដ្ឋសភាមានមកពី គណបក្សកាន់អំណាច និងគណបក្សប្រឆំាង។ រដ្ឋសភាជាវេទិកាដែលគណបក្សនយោបាយបញ្ចេញមតិដាក់គ្នាយ៉ាងតឹងតែងបំផុត​។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងកិច្ចសហ​ប្រតិបត្តិ​ការរវាង​ប្រទេសកម្ពុជានិងម៉ាឡេស៊ី ដែលបានបន្តចាក់គ្រឹះដ៏រឹង​មាំរហូត​សព្វ​ថ្ងៃនេះ។   សម្តេចបានលើកឡើងថា ឯកអគ្គរាជទូតម៉ាឡេស៊ី មុនៗ បានបន្សល់ទុក នូវស្នាដៃជាច្រើនក្នុង​ការជំរុញលើក​កម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រ​វាងប្រជាជាតិ​ទាំង​ពីរ​លើគ្រប់វិស័យ។ សម្តេចមាន ក្តីសង្ឃឹម​ថា ក្នុងអាណត្តិ​ការទូតថ្មី​នេះ ​ឯកឧត្តម នឹងបន្តពង្រីក​នូវ​មរតក នៃកិច្ច​សហប្រតិបត្តិការដ៏ប្រពៃនេះ បន្ថែម​ទៀត។

សម្តេចបានគំាទ្រការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត និងទទួលយកការគោរពអញ្ជើ​ញ ដោយសម្តេចនឹងរកពេលវេលាសមស្របណាមួយដើម្បី បំពេញទស្សនកិច្ចនៅម៉ាឡេស៊ី។

ជាទីបញ្ចប់សម្តេចបានសំណូមពរដល់ប្រទេសម៉ាឡេស៊ី ជួយបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសម៉ាឡេស៊ីដែលជា ធនធានយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា និងសូមឲ្យម៉ាឡេស៊ី បង្កើនការនាំចូលផលិតផលកសិកម្ម ពី​កម្ពុជាឲ្យបានច្រើនថែមទៀត៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន