រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមហ៊ុនDongwha ផ្តល់ថ្នាំផ្តាសាយចំនួនជាង២០០កេសធំ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តាមរយៈឯកឧត្តម ហ៊ុន ម៉ានី
ក្រុមហ៊ុនDongwha ផ្តល់ថ្នាំផ្តាសាយចំនួនជាង២០០កេសធំ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តាមរយៈឯកឧត្តម ហ៊ុន ម៉ានី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/17/2016 7:36:12 PM )

ដោយមើលឃើញពីសារៈសំខាន់នៃសកម្មភាព របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តសម្តេចតេជោ ហៅកាត់ថា (TYDA)  ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ ចុះជួយព្យាបាលជំងឺ និងពិនិត្យសុខភាពដល់ប្រជាពលរដ្ឋយ៉ាងសកម្មនៅទូទំាង​ប្រទេសកម្ពុជា ក្រុមហ៊ុន Dongwha តាមរយៈភ្នាក់​ងារពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចំានៅកម្ពុជា (KOTRA) បានផ្តល់នូវថ្នាំពេទ្យផ្តាសាយ​មួយចំនួនធំ ជូនដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កាលពីរសៀល​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា តាមរយៈឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា។

ពិធីប្រគល់និងទទួលថ្នាំពេទ្យនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំ​ណា​ងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាសមាជិក គណៈកម្មការកិច្ចកាបរទេស សហប្រ​តិបត្តិកា​​រ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម សួស  យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចំានៅកម្ពុជា ឯកឧត្តមអគ្គនាយក KOTRA តំណាងក្រុមហ៊ុន Dongwhaនិងក្រុមគ្រូពេទ្យស្ម័គ្រ មន្រ្តីរាជការនៃអគ្គលេខា​ធិការ​ដ្ឋានរដ្ឋសភា​​​។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា ការផ្តល់ថ្នាំពេទ្យរបស់ក្រុមហ៊ុនខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គំាទ្រដល់ កម្លំាងមនុស្សធម៌ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងពីរនេះ បានកំពុងធ្វើសកម្មភាព ក្នុងការចុះព្យាបាលជំងឺ ពិនិត្យសុខភាព ដល់ប្រជាពលរដ្ឋនៅទូទំាងប្រទេស។ ពិ​សេសឯកឧត្តម បានកត់សម្គាល់ ពីការចុះព្យាបាលនិងពិនិត្យសុខភាពដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា “ក្រុមគ្រូពេទ្យស្ម័គ្រចិត្ តឯកឧត្តម ហ៊ុន ម៉ានី និងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ មានជំនាញ មានសីលធម៌ខ្ពស់ ពួកគាត់ចុះព្យាបាលវីរៈកងទ័ពយើង នៅប្រាសាទព្រះវិហារ មានគុណភាពខ្ពស់។ ខ្ញុំបានឃើញពីសកម្មភាពមនុស្សធម៌ពួកគាត់ គួរឲ្យគោរព និងកោតសរសើរណាស់។ យើងខ្ញុំត្រូវការសកម្មភាពមនុស្សធម៌នេះ រហូតទៅ ហើយការផ្តល់ឱសថនៅពេលនេះ បានឆ្លើយតប និងជួយទ្រទ្រង់សកម្មភាពនេះ ឲ្យដំណើរការបន្តទៅមុខទៀត”

លោកស្រី ហែម វុត្ថា តំណាងក្រុមហ៊ុន ឃុនណាកូ និង Dongwha បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះសុខភាពប្រជាពលរដ្ឋ ការចូលរួមចំណែកផ្តល់ថ្នាំព្យាបាលជំងឺនៅពេលនេះ គឺជាផ្នែកមួយចូលរួមចំណែក កិច្ចការដ៏ធំរបស់ រាជរដ្ឋាភិបាល ក្នុងការថែទំា និងព្យាបាលជំងឺដល់ពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រីបានមើលឃើញពីកម្លំាងមនុស្សធម៌ដ៏មានសារៈសំខាន់ នៃសកម្មភាពគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូទេព្យស្ម័គ្រចិត្តសម្តេចតេជោ ក្នុងការ​ចុះពិនិត្យ ព្យាបាលជំងឺពលរដ្ឋនៅតាម ខេត្តនានាទូទំាង​ប្រទេស។ លោកស្រីបានគំាទ្រ និងសូមឲ្យសកម្មភាពដ៏ថ្លៃថ្លានៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងពីរនេះ ដំណើរការរហូតទៅ ក្នុងការចូលរួម ចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋខ្មែរ។

លោក Kwon Kyoung moo អគ្គនាយក KOTRA គូសបញ្ជាក់ប្រភេទថ្នាំព្យាបាលជំងឺផ្តាសាយ ដែលប្រគល់ជូនកម្ពុជានៅពេលនេះ គឺជាថ្នាំ ដែលផលិតនៅប្រទេសកូរ៉េ។ ពលរដ្ឋកូរ៉េ បានប្រើប្រាស់និងស្គាល់ថ្នាំនេះថាមានគុណភាពខ្ពស់។ នៅពេលនេះថ្នាំនេះបានមកដល់កម្ពុជា ពលរដ្ឋខ្មែរ អាចស្វែងរកទិញថ្នាំនេះ នៅគ្រប់កន្លែងលក់ថ្នាំ ដែលថ្នាំនេះមានតម្លៃថោកនិងងាយស្រួលប្រើប្រាស់។

សូមបញ្ជាក់ថា ថ្នាំផ្តាសាយ ដែលផ្តល់ជូននៅពេលនេះ ជាប្រភេទថ្នាំ Pancold S Oral liquid មានចំនួន២១៤កេស ក្នុង១កេស មានចំនួន១៨០ដប។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមផ្ទាល់ ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចតេជោ បានកើតឡើងដោយការលះបង់កម្លំាងកាយនិងចិត្ត របស់លោក អ្នកគ្រូពេទ្យទំាងអស់ដែលជាសមាជិក។ ក្រុមគ្រូពេទ្យ ស្ម័គ្រទំាងពីរ បានចុះថែទំាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតប្រាក់និងបានពុះពារគ្រប់ឧបសគ្គ ផលលំបាកនានាដើម្បីការងារសង្គម ពិសេស ចង់ឃើញសុខភាពពលរដ្ឋខ្មែរទំាងអស់មានសុខភាពល្អ មានអនាម័យក្នុងការរស់នៅ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ចាប់ចុងឆ្នាំ២០១២ មកដល់ពេលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ​ឯកឧត្តម ហ៊ុន ម៉ានី បានចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដល់ខេត្តក្រុងចំនួន១០ ដែលបានទទួលព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង៥ម៉ឺននាក់ហើយ។

ឯកឧត្តមតំណាងរាស្រ្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានផ្តល់ថ្នាំព្យាបាលជំងឺនៅពេលនេះ និងបានអំពាវនាវឲ្យមានការចូលរួមបែបនេះ បន្តទៀត ដើម្បីជួយគំាទ្រសកម្មភាពមនុស្សធម៌ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តទំាងពីរខាងលើ ក្នុងការបន្តដំណើរបេសកកម្មមនុស្សធម៌ ជួយសង្គមជាតិ ទៅមុខទៀត៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន