សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ និងស្វែងរកការគំាទ្រពីសភាថៃ ជួយគំាពារពលករខ្មែរ
ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ និងស្វែងរកការគំាទ្រពីសភាថៃ ជួយគំាពារពលករខ្មែរ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/8/2016 8:09:25 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិឃោសនាការ​ និងព័ត៌មាន នៃរដ្ឋសភា និងប្រធានក្រុម មិត្តភាពសភាកម្ពុជា​​-ថៃ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណា​​ចក្រថៃ ចាប់ពីថ្ងៃទី៨ ដល់ទី១២ ខែសីហា ឆ្នាំ២០១៦។

គណៈប្រតិភូបានចាកចេញពីប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ តាម យន្តហោះ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចដើម្បី ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជានិងថៃ នាពេលនេះគណៈប្រតិភូគ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជា​មួយ ឥស្សរជន ថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រថៃ ក្នុង​នោះគ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រ​ទេស​​ថៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរទេសថៃ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានក្រុមមិត្តភាព សភាថៃ-កម្ពុជា ឯកឧត្តមប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភា ប្រទេសថៃ ជា​​ដើម។

ទន្ទឹមនឹងនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ឈាង វុន ក៏គ្រោងទៅជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយពលករ ខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃផង​​​ដែរ។

ជាការកត់សម្គាល់នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការពង្រឹងពង្រីកកិច្ចសហប្រតិ​បត្តិ​ការ រវាងរដ្ឋសភាប្រទេសកម្ពុជានិងថៃនោះ ក៏ជាឱកាសមួយ ដែលគណៈប្រតិភូរដ្ឋសភាកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋសភានៃព្រះរាជាណាចក្រថៃ ក្នុងការជួយគំាពារដល់ពលករខ្មែរ ដែល​កំពុងធ្វើការ នៅប្រទេសថៃនេះដែរ។ ក្នុងការគិតគូរជាខ្លាំងចំពោះពលករខ្មែរ ឯកឧត្តម ឈាង​ វុន នឹងលើកយកបញ្ហាពលករខ្មែរនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយភាគីថៃ៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន