សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុគណៈកម្មការព័ត៌មាន និងICT ប្រជុំត្រួតពិនិត្យផែនការការងារ សម្រាប់បម្រើដល់ មហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩
អនុគណៈកម្មការព័ត៌មាន និងICT ប្រជុំត្រួតពិនិត្យផែនការការងារ សម្រាប់បម្រើដល់ មហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/23/2016 8:58:00 PM )

ដើម្បីជំរុញប្រសិទ្ធិភាពការងារលើកិច្ចការព័ត៌មាននិងICT បម្រើដល់មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ឲ្យបានល្អ និងជោគជ័យ ឯកឧត្តម ឈាង​ វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ជាប្រធានអនុគណៈកម្មការ ព័ត៌មាននិងICT នៃគណៈកម្មការរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី (APA) បានដឹកនាំកិច្ចប្រជុំ ក្រុមការងារ ដើម្បីដាក់ផែនការ និងការអនុវត្តការងារផ្ទាល់ សម្រាប់បម្រើមហាសន្និបាតលើកទី៩ នាពេលខាងមុខ។

សភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA)លើកទី៩ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ នៅលើទឹកដីអង្គរ ខេត្តសៀមរាប​។ ដើម្បីត្រៀមរៀបចំមហាសន្និបាតនេះ គណៈកម្មការរៀបចំមហាសន្និបាត នៃសភាកម្ពុជា បានសម្រេចបង្កើតអនុគណៈកម្មការចំនួន៦ ទទួលបន្ទុកវិស័យការងារផ្សេងៗគ្នា ក្នុងនោះ មាន​អនុគណៈកម្មការព័ត៌មាន និងICT មួយដែរ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងដាក់ផែនការការងារខាងផ្នែកព័ត៌មាន និង ICTនេះ ឯកឧត្តម ឈាង វុន បានស្នើដល់ថ្នាក់ដឹកនាំតាមផ្នែកនីមួយៗ និងមន្រ្តីរាជការទំាងអស់ត្រូវយកចិត្តទុក​ដាក់ក្នុងការបំពេញភារកិច្ច ជូនស្ថាប័នឲ្យទទួលជោគជ័យ។ ឯកឧត្តមបានជំរុញឲ្យមន្រ្តីទទួលបន្ទុកត្រូវ កំណត់​ភារកិច្ច និងចំនួនមន្រ្តីឲ្យបានច្បាស់លាស់។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន អង្គប្រជុំក៏បានស្នើដល់ក្រុមការងារត្រូវយកចិត្តទុកដាក់លើការផ្សព្វផ្សាយពីព្រឹត្តិការណ៍មហាសន្និបាតនេះ ជូនដល់ ប្រជាពលរដ្ឋបានដឹងតាមរយៈ ការផលិតឯកសារវីដេអូសម្រាប់ផ្សព្វផ្សាយ និងពិនិត្យលទ្ធភាពផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ តាមរយៈទំព័រ Facebook។

សូមជម្រាបថាកាលពីចុងឆ្នាំ២០១៥ សភាកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី (APA) ម្តងរួចមកហើយ ប៉ុន្តែសភាតំបន់អាស៊ី បានតម្រូវឲ្យប្រទេសទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតគឺទទួលរៀបចំពីរឆ្នាំជាប់គ្នា ដូច្នេះសភាកម្ពុជាទទួលរៀបចំ មហាសន្និបាតសភាតំបន់អាស៊ី លើកទី៨ និងលើកទី៩។

តាមរយៈការទទួលរៀបចំ មហាសន្និបាតសភាតំបន់អាស៊ី ទំាងពីរលើកនេះបានបង្ហាញពីការ​ចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ក្នុងការចូលរួម ចំណែកថែរក្សាសុខសន្តិភាព ជូនដល់ប្រ​ជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោក ក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិនេះ៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន