សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាស្នើដល់ទូតស៊ុយអ៊ែត ចប់អាណត្តិជំរុញអ្នកទេសចរ អ្នកវិនិយោគ ស៊ុយអ៊ែត មកកម្ពុជាឲ្យបានច្រើន
សម្តេចប្រធានរដ្ឋសភាស្នើដល់ទូតស៊ុយអ៊ែត ចប់អាណត្តិជំរុញអ្នកទេសចរ អ្នកវិនិយោគ ស៊ុយអ៊ែត មកកម្ពុជាឲ្យបានច្រើន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/22/2016 11:02:45 PM )

ក្នុងឱកាសទទួលជួបសវនាការជាមួយ លោកជំទាវ Anna Haj Hultgard ឯកអគ្គរាជទូត នៃប្រទេសស៊ុយអ៊ែត (Sweden) ចប់អាណត្តិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់លោកជំទាវ ឯកអគ្គរាជទូត បន្តភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាទៀត បើទោះបីជាបេសកកម្មការទូត ត្រូវបានបញ្ចប់យ៉ាងណាក្តី។ សម្តេចបានស្នើដល់លោកជំទាវ ជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជា ដល់ប្រជាជនស៊ុយអ៊ែត ឲ្យបានដឹង ហើយធ្វើដំណើរមកកំសាន្ត និងវិនិយោគ នៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ។

លោកជំទាវ Anna Haj Hultgard ឯកអគ្គរាជទូត នៃប្រទេសស៊ុយអ៊ែត (Sweden) នឹងបញ្ចប់អាណត្តិការទូត ពីកម្ពុជានៅក្នុងរយៈពេលខាងមុខដ៏ខ្លីនេះ ហើយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ លោកជំទាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃ និងកោតសរសើរយ៉ាងក្រៃលែង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកជំទាវ Anna Haj Hultgard នៅក្នុងការបំពេញបេសកកម្មការទូត ៣ឆ្នាំនៅកម្ពុជាកន្លងមកនេះ ដោយទទួលបានជោគជ័យ ធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជានិងស៊ុយអ៊ែត មានការរីកចម្រើនជាលំដាប់។

ឆ្លៀតឱកាសនោះ សម្តេចបានថ្លែងអំណរគុណដល់ប្រទេស និងប្រជាជនស៊ុយអ៊ែត ដែលបានជួយគំាទ្រដល់ប្រទេសកម្ពុជា ចាប់តំាងពីកម្ពុជា ងើបចេញពីរបបខ្មែរក្រហមមក។ រហូតមកដល់ពេលនេះស៊ុយអ៊ែត នៅតែជាមិត្តល្អរបស់កម្ពុជា ជាប្រទេសដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍដល់កម្ពុជា ហើយបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា រហូតមកដល់ពេលនេះ។

លោកជំទាវ Anna Haj Hultgard បានសម្តែងនូវក្តីរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងដែលបានធ្វើឲ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលប្រទេសកម្ពុជា ដែលបានបង្ហាញឆន្ទៈគាំទ្រដល់បេក្ខភាពរបស់ប្រទេសស៊ុយអ៊ែត ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោង បោះឆ្នោត នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

លោកជំទាវ បានគំាទ្រប្រសាសន៍ លើកឡើង របស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា លោកជំទាវ នៅតែបន្តថែរក្សាទំនាក់ទំនងល្អ ជាមួយកម្ពុជា។ ទោះបីលោកជំទាវ ត្រូវបញ្ចប់បេសកកម្មការទូតក្តី តែកម្ពុជានៅតែនៅក្នុងចិត្តរបស់លោកជំទាវ។ លោកជំទាវ បានស្គាល់ប្រជាជន កម្ពុជា និងមានអនុស្សាវរីយ៍ជាច្រើនជាមួយកម្ពុជា។ លោកជំទាវនឹងធ្វើដំណើរមកកាន់កម្ពុជាជាថ្មីម្តងទៀត ក្នុងនាមជាអ្នកទេសចរណ៍ និងខិតខំជំរុញ ការផ្សព្វផ្សាយវិស័យទេសចរណ៍ ពាណិជ្ជកម្មនៅកម្ពុជាដល់ប្រជាជនស៊ុយអ៊ែតផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន