សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំសមាជិក សមាជិការដ្ឋសភា សម្តែងការសោកស្តាយ យ៉ាង ក្រៃលែងចំពោះការបាត់បង់ ឯកឧត្តម សាយ ភូថង
ថ្នាក់ដឹកនាំសមាជិក សមាជិការដ្ឋសភា សម្តែងការសោកស្តាយ យ៉ាង ក្រៃលែងចំពោះការបាត់បង់ ឯកឧត្តម សាយ ភូថង
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (6/21/2016 7:41:47 PM )

ថ្នាក់ដឹកនាំរដ្ឋសភាគណៈកម្មាធិការអចិន្រ្តៃយ៍ និងសមាជិកសមាជិការដ្ឋសភា បានសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់រូប ឯកឧត្តម សាយ ភូថង និងបានផ្ញើសារលិខិតចូលរួមមរណទុក្ខ និងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សាយ ភូថង ដោយផ្ទាល់។​ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ​សព ឯកឧត្តម សាយ ភូថង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅគេហដ្ឋានសព ស្ថិតក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។

ឯកឧត្តម សាយ ភូថង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអតីត អនុប្រធានក្រុមប្រឹក្សារដ្ឋ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៧:០៦នាទីល្ងាច ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សាយ ភូថង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប តំណាងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានគូសបញ្ជាក់ថា “យើងខ្ញុំជាសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា មានក្តីរន្ធត់ក្រៃលែង និង សោកស្តាយជាទីបំផុត ដោយទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តម សាយ ភូថង។ យើងខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និង សោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់ឳពុក ឳពុកក្មេក និងជីតាជាទីស្រឡាញ់”។

នៅក្នុងសារលិខិតចូលរួមមរណទុក្ខ តំណាងសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានគូសបញ្ជាក់ថា ឯកឧត្តម សាយ ភូថង ជាវីរជនស្នេហាជាតិបរិសុទ្ធ ផ្សារភ្ជាប់ឧត្តមគតិសាមគ្គីជាតិ និងអន្តរជាតិទូលំទូលាយជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងមិនប្រកាន់ ពណ៌សម្បុរ។ ឯកឧត្តម ជាវីរកុលបុត្រដ៏ឆ្នើម រួមចំណែកដឹកនាំ និងការពារប្រទេសជាតិ ដោយស្មារតីអង់អាចក្លាហាន ជាគំរូដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ។

សូមជម្រាបថាក្រោយទទួលដំណឹងពីមរណភាពរបស់ ឯកឧត្តម សាយ ភូថង ភ្លាមៗ កាលពីថ្ងៃទី១៤ មិថុនា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។ ក្នុងសារលិខិតសម្តេចប្រធានរដ្ឋសភា បានចាត់ទុកឯកឧត្តម សាយ ភូថង ថាជាកុលបុត្រដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លំាងកាយចិត្តក្នុងការ រំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម និងបានចូលរួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិរហូតមក៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន