រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩ នាខែវិច្ឆិកា នៅខេត្តសៀមរាប
រដ្ឋសភាត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩ នាខែវិច្ឆិកា នៅខេត្តសៀមរាប
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/17/2016 1:31:36 AM )

សភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតលើកទី៩ សភាតំបន់អាស៊ី (APA)  នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៦នេះ។ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភានិងជាប្រធាន ​គណៈកម្មការរៀបចំ​មហា​សន្និ​បា​ត​លើកទី៩ នៃសភាតំបន់អាស៊ី បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេច និងការអនុវត្តការងារ ជាក់ស្តែង ក្នុងការត្រៀមរៀបចំមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ីនេះ ឲ្យទទួលបានជោគជ័យ។

សភាកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៨ នៃសភាតំបន់អាស៊ី(APA) ម្តងរួចមកហើយ កាលពីចុងឆ្នាំ២០១៥ ប៉ុន្តែសភាតំបន់អាស៊ី បានតម្រូវឲ្យប្រទេសទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត គឺទទួលរៀបចំពីរឆ្នាំជាប់គ្នា ដូច្នេះសភាកម្ពុជាទទួលរៀបចំមហាសន្និ​បាតសភាតំបន់អាស៊ី​ លើកទី៨ និងលើកទី៩។

នៅក្នុងកិច្ចប្រជុំក្រុមការងារនាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្សព្វ​ផ្សាយ​សេចក្តីសម្រេចមួយចំនួនរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការអនុញ្ញាតយល់ព្រមទទួលរៀបចំមហាសន្និបាតលើកទី៩ សភាតំបន់អាស៊ីនេះ ដោយក្នុងនោះឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា មហាសន្និបាតលើកទី៩នេះ ត្រូវរៀបចំធ្វើឡើងនាខេត្តសៀម​រាប ទឹកដីអង្គរ។

ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល បានលើកឡើងថា នៅក្នុងភារកិច្ចរៀបចំមហាសន្និបាតលើកទី៩ នេះ មិនខុសពីមហាសន្និបាតលើកទី៨នោះទេ គឺគណៈកម្មការរៀបចំមហាសន្និបាត បានសម្រេចបង្កើតអនុគណៈកម្មការចំនួន ៦ ដែលមាន អនុគណៈកម្មការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការទទួលបន្ទុកផ្នែកឯកសារ និងកិច្ចការប្រជុំ អនុគណៈកម្មការទទួលបន្ទុកផ្នែកដឹកជញ្ជូន អនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ អនុគណៈកម្មការទទួលបន្ទុកផ្នែកពិធីការ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាន និងICT។

បើតាមគម្រោងមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ីនេះ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទំាងអស់ ដែលមានភារកិច្ចទទួលខុសត្រូវទំាងអស់ ផ្តើមបំពេញការងាររបស់ខ្លួន ចាប់ពីពេលនេះតទៅ ក្នុងការបម្រើ និងផ្តល់សេវាជូនមហាសន្និបាត ឲ្យទទួលបានជោគ​ជ័យ ដូចមហាសន្និបាតលើកទី៨ ទៀត។

សភាតំបន់អាស៊ី (APA) គឺជាសមាគមប្រមូលផ្តុំស្ថាប័នសភាក្នុងតំបន់អាស៊ីមួយ ដែលមានប្រភពដើមឈ្មោះថា សមាគមសភាតំបន់អាស៊ីដើម្បី សន្តិភាព ហៅកាត់ថា AAPP។ សមា​គម​នេះ បានប្តូរឈ្មោះមកជាសភាតំបន់អាស៊ី(APA) វិញ នៅឆ្នាំ២០០៦។ សភាតំបន់អាស៊ី បច្ចុប្បន្នមានសមាជិក ចំនួន៤២ប្រទេស សមាជិកអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស និងអង្គការជាដៃគូ ចំនួន ១០៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន