រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ការពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស បានបញ្ចប់
ការពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស បានបញ្ចប់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (6/15/2016 6:57:57 PM )

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលបានបញ្ចប់ការពិនិត្យនិងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគការ​ផ្សំា​កោសិកា ជាលិកានិងសរីរាង្គមនុស្សកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានជួបប្រជុំ ពិនិត្យសិក្សារួមគ្នា រវាង គណៈកម្មការនីតិកម្ម​ និងយុត្តិធម៌ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា សហការជាមួយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ជាមួយតំណាងរាជរដ្ឋាភិបាល ដែលមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល  និង ឯកឧត្តម  ហ៊ី សោភារដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅវិមានរដ្ឋសភា។  

ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងពីសារៈសំខាន់ នៃសេចក្តីព្រាងច្បាប់នេះ គឺជាការឆ្លើយតបទៅនឹងការរីកចម្រើនវិស័យវេជ្ជសាស្រ្ត ក្នុងការព្យាបាលជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែមជាដើម ដែលត្រូវឲ្យមានការផ្សំាកោសិកា ប៉ុន្តែនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចទាប ឬមធ្យម មានការប្រឈមខ្ពស់ នឹងបញ្ហាជួញដូរសរីរាង្គមនុស្សនេះ។ សេចក្តីព្រាងច្បាប់នេះ ក៏ជាយន្តការ និងវិធានផ្លូវច្បាប់ ឆ្លើយតបទៅនឹងតម្រូវការ នៃការព្យាបាល ដោយការផ្សាំតម្រង់នោម និងដើម្បីការពារកុំឲ្យមានការជួញដូរសរីរាង្គមនុស្ស នៅក្នុងប្រទេស និងឆ្លងដែន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងទៀតថា សេចក្តីព្រាងច្បាប់ខាងលើ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត លើកកម្ពស់កិត្យានុភាព វិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា នៅក្នុងសហគមន៍អាស៊ាន និងនៅលើពិភពលោកផងដែរ។      

ឯកឧត្តមបណ្ឌិត ប៉ែន ​បញ្ញា បានគំាទ្រសេចក្តីព្រាងច្បាប់ខាងលើ និងបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងតម្លាភាពក្នុងការព្យាបាល​សង្គ្រោះជីវិត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស និងធានាការពារទប់ស្កាត់ការជួញដូរកោសិកា ជាលិកា ឬសរីរាង្គមនុស្ស។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ តាមនីតិវិធីរួចមក ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា  បានសម្រេចយល់ព្រម ទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ និងបានឯកភាពគ្នា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​ធ្វើការពិនិត្យ​ សម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគការ​ផ្សំា​កោសិកា ជាលិកានិងសរីរាង្គមនុស្ស មាន៦ជំពូក និង៣៤មាត្រា៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន