រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកជំនាញទំនាក់ទំនងសាធារណៈសភាប្រទេសស្វីស មកសិក្សាស្វែងយល់ពីលទ្ធភាពជួយវិស័យព័ត៌មានរដ្ឋសភាកម្ពុជា
អ្នកជំនាញទំនាក់ទំនងសាធារណៈសភាប្រទេសស្វីស មកសិក្សាស្វែងយល់ពីលទ្ធភាពជួយវិស័យព័ត៌មានរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/29/2016 5:30:10 PM )

គណៈប្រតិភូមួយក្រុមនៃអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិសហព័ន្ធស្វីស ដែលមានជំនាញខាងសេវាទំនាក់​ទំនងសាធារណៈ បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីសិក្សាពីលទ្ធភាពក្នុងការផ្តល់ជំនួយ លើការបណ្តុះបណ្តាលផ្នែកព័ត៌មាននិងទំនាក់ទំនងសាធារណៈ ដល់មន្រ្តីព័ត៌មាននៃនាយកដ្ឋានព័ត៌មាន អគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយ​តបទៅនឹងសំណូមពររបស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្វីស កាលពីខែកញ្ញា ឆ្នាំ២០១៥ ដើម្បីសិក្សាស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ ឯកឧត្តម ឡេង ប៉េងឡុង បានស្នើសុំដល់អគ្គលេខាធិការដ្ឋានសភា​ប្រទេសស្វីស ផ្តល់ជំនួយបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យព័ត៌មាន ដល់មន្រ្តីព័ត៌មាននៃនាយកដ្ឋានព័ត៌មាន អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជំរុញប្រសិទ្ធិភាពការងារផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋសភាបានទៅដល់ សាធារណជន កាន់តែទូលំទូលាយ។

នៅក្នុងជំនួបពិភាក្សាជាមួយមន្រ្តីជំនាញទំនាក់ទំនងសាធារណៈនៃសភាប្រទេសស្វីស ដែលដឹកនាំដោយ លោក Andreas Schilter នារសៀល ថ្ងៃទី២៥ ខែឧសភា នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង  បានជម្រាបជូនគណៈប្រតិភូបន្ថែម ពីសារៈសំខាន់សេវាកម្មព័ត៌មាន របស់រដ្ឋសភា ថាជាផ្នែកមួយនៃដំណើរការ​លទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋសភា។

ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ថា រដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្តដែលកើតចេញពីការបោះឆ្នោត ជ្រើសរើសដោយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋតែងតែចង់ដឹងទៅវិញនូវអ្វី ដែលជាសកម្មភាពរបស់តំណាងរាស្រ្ត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមជាសេនាធិការ ឱ្យរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលមាននាយកដ្ឋានព័ត៌មានជាអង្គភាពជំនាញ មានតួនាទីក្នុងការផលិតព័ត៌មាន និងផ្សព្វផ្សាយរាល់ សកម្មភាពរបស់សមាជិកសមាជិការដ្ឋសភាដល់សាធារណជន តែកិច្ចការនេះនៅខ្វះខាតខាងធនធានមនុស្ស និងបច្ចេកទេស។ 

ឯកឧត្តម អគ្គលេខាធិការ បានស្នើសុំភាគីប្រទេសស្វីស ជួបពិភាក្សាជាមួយនាយកដ្ឋានព័ត៌មាន នារសៀល​ថ្ងៃទី២៧ ខែឧសភា ដើម្បីសិក្សា ជាក់ស្តែងពីតម្រូវការ និងលទ្ធភាពផ្តល់ជំនួយ។ គណៈប្រតិភូនៃអ្នកជំនាញសេវាទំនាក់ទំនងសាធារណៈនៃសភាស្វីស បានថ្លែងអំណរគុណ​ចំពោះ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ដែលបានជួបពិភាក្សាការងារនាពេលនេះ ហើយបានគូសបញ្ជាក់ថា ក្រោយពីជួបជាមួយនាយកដ្ឋានព័ត៌មាន ហើយគណៈប្រតិភូនឹងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ៕  

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន