រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាប្រជាជនចិនខេត្តយូណានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា
គណៈប្រតិភូសភាប្រជាជនចិនខេត្តយូណានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/19/2016 2:35:47 PM )

ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រជាជនខេត្តយូណាន ប្រទេសចិន និងរដ្ឋសភាកម្ពុជា គណៈប្រ​តិភូសភាប្រជាជនចិនមួយក្រុម ដឹកនាំដោយ ឯកឧត្តម ចាង ប៉ាយយូ (Zhang Bairu) អនុប្រ​ធានប្រតិបត្តិ នៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជនចិន នៃខេត្តយូណាន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០​១៦។

នៅក្នុងដំណើរទស្សនកិច្ចនេះ នៅព្រឹកថ្ងៃទី១៩ឧសភា គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការ​ងារ​ជាមួយ  ​ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដោយចាត់ទុកថានឹងធ្វើឲ្យចំណងមិត្តភាពជាប្រវត្តិសាស្រ្ត រវាងកម្ពុជានិងចិនកាន់តែរឹងមាំឡើង។ ពិសេសដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យមាន ការរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តយូណានប្រទេសចិននិងរដ្ឋសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានជួយ គំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនបានជួយកម្ពុជា ទំាងជំនួយមនុស្សធម៌ និង ជំនួយកម្ចីការប្រាក់ទាប ដើម្បីឲ្យកម្ពុជាយកមកធ្វើការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងនៅឆ្នាំ ២០១៣ នៅពេលកម្ពុជាទទួលរងគ្រោះដោយទឹកជំនន់ ប្រ​ទេសចិនបានផ្តល់ជំនួយ មនុស្សធម៌ មកកម្ពុជាប្រមាណ១លានដុល្លារ។

“កម្ពុជានៅតែប្រកាន់ជំហររឹងមាំ គំាទ្រនយោបាយចិនតែមួយ និងគំាទ្រចំពោះគោលនយោ​បាយ វិថីសូត្ររបស់ចិន។ ប្រទេសកម្ពុជាមានសង្ឃឹមថា នឹងទទួលផលប្រយោជន៍ ពីគោលនយោបាយវិថីសូត្រ របស់ប្រទេសចិននេះ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បន្ថែមទៀត តាមរយៈគោលការណ៍ ស្មើភាពគ្នា របស់វិថីសូត្រ​” នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល​។

ឯកឧត្តម ចាង ប៉ាយយូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងរដ្ឋសភាម្ពុជាដែលបានគំាទ្រ និងជំរុញនៅគ្រប់ កាលៈទេសៈដើម្បីឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន មានការរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធានគណៈប្រតិភូ បានស្នើសុំដល់រដ្ឋសភាកម្ពុជា បន្ត​ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងជួយផ្សព្វផ្សាយពីគ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយ ក្នុងវិស័យទេសចរណ៍ កសិកម្ម វិនិយោគ រវាងខេត្តយូណាន និងរដ្ឋសភាកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ចាង ប៉ាយយូ ក៏បានគោរពអញ្ជើញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំ គណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តយូណាន ពិសេសចូលរួមការតំាងពិព័រណ៍ពាណិជ្ជ កម្មសេរីចិន-អាស៊ីខាងត្បូង ដែលរៀបចំធ្វើនៅខេត្តយូណាន នាខែមិថុនា ខាងមុខ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគំាទ្រចំពោះសំណើរបស់ភាគីចិន និងបានលើកឡើងពីទំហំ ពាណិជ្ជកម្មរវាងខេត្តយូណាន និងកម្ពុជា ដែលមាន ការកើនឡើងជាលំដាប់។ កាលពី​ឆ្នាំ ២០១៤ ខេត្តយូណាននិងកម្ពុជា មានទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ចំនួនប្រមាណ១៤លានដុល្លារ លុះនៅ ឆ្នាំ២០១៥ គ្រាន់តែឆមាសទី១ ទំហំពាណិជ្ជកម្មមានដល់៦លានដុល្លារ។  

ចំពោះការគោរពអញ្ជើញរបស់ភាគីចិន ឯកឧត្តមបណ្ឌិតអនុប្រធានទី២ រដ្ឋសភា បានទទួលយកនិងរកពេលវេលាសមស្របដើម្បីទៅបំពេញទស្សនកិច្ច នៅខេត្តយូណាន ប្រទេសចិន តាមការអញ្ជើញ៕

អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន