រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា ប្រជុំពិនិត្យសិក្សាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងហុងគ្រី ស្តីពីការជំរុញនិង​​ការការពារទៅវិញទៅមកនៃវិនិយោគ
គណៈកម្មការជំនាញរដ្ឋសភា ប្រជុំពិនិត្យសិក្សាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងហុងគ្រី ស្តីពីការជំរុញនិង​​ការការពារទៅវិញទៅមកនៃវិនិយោគ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/11/2016 9:00:41 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃ រដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម និង​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹក​នាំដោយ ឯកឧត្តម ឈាង វុន បានជួបពិភាក្សាដើម្បី ពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការ ជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

ឯកឧត្តម ប៉ុល ហំម បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះត្រូវបានរដ្ឋាភិបាលប្រទេសទំាងពីរ ចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ដោយ​​ ​ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខា​ធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភីធឺ ស៊ីចាតូ (Peter Szijiarto) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី តំណាងរដ្ឋាភិបាលហុងគ្រី។

ឯកឧត្តមប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មាន ១៤មាត្រាដែលបានបញ្ជាក់នូវចំណុចសំខាន់ៗ ទាក់ទងនឹង ការធានារបស់ភាគីម្ខាងៗចំពោះការវិនិយោគលើទឹកដីរបស់ខ្លួននូវការផ្តល់ប្រព្រឹត្តិកម្មដោយស្មើភាពគ្នាចំពោះការវិនិយោគនៃភាគីទំាងសង្ខាង និងគ្មាន ការរើសអើង ការមិនធ្វើជាតូបនីយកម្ម ឬអស្សាមិកករណ៍នូវទ្រព្យសម្បត្តិរបស់អ្នកវិនិយោគ ការផ្តល់ការអនុគ្រោះស្មើភាព លើកលែងតែជា ប្រព្រឹត្តិកម្មដែលភាគីជាម្ចាស់ផ្ទះមានដោយឡែកទាក់ទងទៅនឹងកិច្ចព្រមព្រៀងសហព័ន្ធគយ តំបន់សេដ្ឋកិច្ចសេរី កិច្ចព្រមព្រៀងសហព័ន្ធហិរញ្ញវត្ថុ ឬកិច្ចព្រមព្រៀងអន្តរជាតិទាក់ទងដល់កិច្ចការសារពើពន្ធ។

គណៈកម្មការជំនាញរដ្ឋសភាទំាងពីរខាងលើ បានពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្តីព្រាងច្បាប់ តាមនីតិវិធី និងបានសម្រេចអញ្ជើញតំណាង រាជរដ្ឋាភិបាល មកឆ្លើយបំភ្លឺលើចំនុចមួយចំនួន មុនសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យ សម្រេច បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ នាពេលខាងមុខ។

សូមជម្រាបថា តាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល ដែលផ្ញើជូនរដ្ឋសភា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ កម្ពុជាពិតជានឹងបោះជំហានថ្មី មួយទៀត ក្នុងការទាក់ទាញវិនិយោគពីប្រទេសជាមិត្ត តាមរយៈការបង្កើតជំនឿទុកចិត្តពីសំណាក់វិនិយោគហុងគ្រី៕

អត្ថបទនិងរូបថតដោយនាយកដ្ឋានព័ត៌មាន