រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អ្នកជំនាញបរមាណូអង្គការសហប្រជាជាតិ ជំរុញកម្ពុជាឆាប់បង្កើតច្បាប់ថាមពលបរមាណូ
អ្នកជំនាញបរមាណូអង្គការសហប្រជាជាតិ ជំរុញកម្ពុជាឆាប់បង្កើតច្បាប់ថាមពលបរមាណូ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/5/2016 12:27:37 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ នីតិកម្ម និងយុតិ្តធម៌ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោក Mykola KURYLCHYK មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ International Atomic Energy Agency ( IAEA ) នារសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សានេះ បានលើកឡើងពីសារៈសំខាន់នៃច្បាប់ថាមពលបរិមាណូ។ ច្បាប់ថាមពលបរិមាណូ ដែលប្រទេសកម្ពុជាកំពុងតាក់តែង។ លោក Mykola KURYLCHYK បានលើកឡើងថា ប្រទេសកម្ពុជា បានចូលរួមផ្តល់សច្ចាប័ន​ អនុសញ្ញាអន្តរជាតិជាច្រើន ក្នុងការចូលរួម ថែរក្សា សុខសន្តិភាព ស្ថិរភាពសង្គមជូនមនុស្សជាតិ លើពិភពលោក។ គណៈប្រតិភូមានសុទិដ្ឋិនិយមថា កម្ពុជានឹងមានច្បាប់បរិមាណូ មួយទៀត ក្នុងឆាប់ៗនេះ។​

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានថ្លែងអំណរគុណ លោក Mykola KURYLCHYK ដែលបានដឹកនាំ គណៈប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រ កម្ពុជា។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលឆ្លងកាត់ សង្រ្គាមជាច្រើនឆ្នាំ ហើយបានឆ្លងផុតយុគសម័យដ៏ខ្មៅងងឹត តែពេលនេះកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស។ កម្ពុជា កំពុងបោះជំហានទៅមុខលើកិច្ចការអភិវឌ្ឍន៍ប្រទេស។

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានគំាទ្រការលើកឡើង របស់លោកប្រធានគណៈប្រតិភូ ពីសារៈសំខាន់នៃច្បាប់ថាមពលបរិមាណូនេះ។

សូមជម្រាបជូនថា ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា កំពុងតាក់តែងច្បាប់ស្តីថាមពលបរិមាណូនេះ ដោយទទួលជំនួសពី IAEA។ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះ គណៈប្រតិភូផ្នែកច្បាប់ International Atomic Energy Agency ( IAEA ) នឹងជួបពិភាក្សាការងារជាមួយ មន្រ្តីជំនាញក្រសួងរ៉ែ និងថាមពលផងដែរ ដើម្បីជជែកពីមាតិកាសំខាន់នៃសេច​ក្តីព្រាងច្បាប់ថាមពលបរមាណូ បទពិសោធន៍ និងផលប្រយោជន៍ នៃការអនុវត្តន៍ច្បាប់នេះ និងលទ្ធភាពបណ្តុះបណ្តាលមន្រ្តីច្បាប់របស់កម្ពុជា លើកិច្ចការបរិមាណូនេះផងដែរ៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន