រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋស្រុករុក្ខគិរី ខេត្តបាត់ដំបង បានទទួលទឹកស្អាតពីតំណាងរាស្រ្ត
ប្រជាពលរដ្ឋស្រុករុក្ខគិរី ខេត្តបាត់ដំបង បានទទួលទឹកស្អាតពីតំណាងរាស្រ្ត
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/2/2016 6:15:30 PM )

ប្រជាពលរដ្ឋចំនួន២៦៧គ្រួសារ ដែលមានប្រជាជនចំនួន ១០៦៧នាក់ នៅក្នុងឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានទទួលទឹកស្អាតប្រើប្រាស់ ពីតំណាងរបស់ពួកគាត់ដែលជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង គឺឯកឧត្តម ឈាង វុន និង លោកជំទាវ ឈាង ស៊ុនណារឿន រួមជាមួយនិង លោកជំទាវ លី គឹមលៀង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ ។

ឯកឧត្តម ឈាង វុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង លោកជំទាវ លី គឹមលៀង តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាលេខាធិការគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងឃុំស្តុកប្រវឹក (ចំណុចបឹងត្របែក និងបឹងកំពោត) ១៣៥គ្រួសារ មានប្រជាជនចំនួន ៥៤២នាក់ (សាលារៀនកោះធំ នៃភូមិកោះធំ) ចំនួន១៣២គ្រួសារ មានប្រជាជនចំនួន ៥២៥នាក់ សរុបមានចំនួន២៦៧គ្រួសារ មានប្រជាជនចំនួន ១០៦៧នាក់ ចំនួន២០ឡាន យន្តការណ៍ការជាបណ្តោះអាសន្ន ឯកឧត្តម ឈាង វុន បានដោះស្រាយដោយរៀបចំ រថយន្ត និង គោយន្តដឹកទឹកស្អាតជា ប្រចាំថ្ងៃចំនួន០៦គ្រឿង រយៈពេល០៥ថ្ងៃ ជូនប្រជាពលរដ្ឋក្នុងឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រើប្រាស់ទឹកស្អាត ក្នុងរដូវប្រាំងនេះ ថវិការចំណាយសរុប ៤,០០០,០០០រៀល (បួនលានរៀល) ។ ប្រជាពលរដ្ឋមានការសប្បាយរីករាយ នៅពេលឃើញការយកចិត្តទុក ដាក់ពីតំណាងរាស្រ្ត របស់ពួកគាត់បែបនេះ និងបានថ្លែងអំណរគុណ យ៉ាងជ្រាល ជ្រៅជូនដល់តំណាងរាស្រ្តទំាងពីររូប និងអ្នកចូលរួមទំាងអស់។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដោយឯកឧត្តមបានលើកឡើងថា សម្តេចទំាងបី មានការព្រួយបារម្ភជាខ្លំាង ពីសុខទុក្ខពលរដ្ឋនាពេលដែលអាកាសធាតុ កំពុងឡើងកំដៅនេះ។ ជាមួយគ្នានេះដែរ សម្តេចទំាងបីបាន កំពុងចាត់វិធានការនានាដើម្បីដោះស្រាយបញ្ហាទឹកជូនពលរដ្ឋ ដោយមិនបណ្តោយឲ្យ ពលរដ្ឋណាម្នាក់ ខ្វះទឹកប្រើប្រាស់នោះទេ។

ឯកឧត្តមតំណាងរាស្រ្ត បានផ្តំាផ្ញើដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព និងកុំព្រួយបារម្ភ ពីបញ្ហាកង្វះខាតទឹកប្រើប្រាស់នេះ ពីព្រោះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទូទាំង២៥រាជធានី-ខេត្ត ចុះពិនិត្យផ្ទាល់ និងបានដោះស្រាយទឹកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍លើកឡើងថា រហូតមកដល់នេះ មានខេត្ត ក្រុងមួយ ចំនួន បានទទួលទឹកភ្លៀងខ្លះៗហើយ។ ទន្ទឹមនឹងមេឃ អាចនឹងធ្លាក់ភ្លៀងបន្តបន្ទាប់ មកទៀតនោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ស្តារនិងត្រៀមជីកស្រះ ដើម្បីស្តុកទឹកភ្លៀងទុកប្រើប្រាស់ ផងដែរ៕