រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋឡើងមកពីខេត្តត្បូងឃ្មុំសូមអន្តរាគមន៍ពីសម្តេចប្រធានរដ្ឋសភា ជំរុញការដោះស្រាយយជម្លោះដីធ្លី
ប្រជាពលរដ្ឋឡើងមកពីខេត្តត្បូងឃ្មុំសូមអន្តរាគមន៍ពីសម្តេចប្រធានរដ្ឋសភា ជំរុញការដោះស្រាយយជម្លោះដីធ្លី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/27/2016 1:30:44 AM )

ប្រជាពលរដ្ឋមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណជា១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង៣០០គ្រួសារ បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា​នា ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា ពិសេសពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយដោះស្រាយបញ្ហាដីធ្លីដល់ពួកគាត់។

នៅមុខវិមានដ្ឋសភា តំណាងពលរដ្ឋបានលើកឡើងថា ពួកគាត់បានមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនឯកជនមួយ ឈ្មោះ ម៉ែន សារុន តំាងពីឆ្នាំ ២០១៤មក។ ឆ្នាំ២០១៤ ដែលក្រុមហ៊ុនខាងលើ បានចូលទៅកាយហ៊ុំព័ទ្ធដី ស្ថិតនៅតំបន់ភូមិស្ទឹងស្រីចាស់ តំបន់ទួលស្រឡៅ តំបន់ច្រក របង តំបន់ ពុលប្រម៉ា តំបន់ទួលគ្រួស និងតំបន់ទួលប៉ូង ក្នុងឃុំជំាក្រវៀន និងទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលធ្វើឲ្យការប៉ះពាល់ដល់ការរស់នៅ និងការ បង្កបង្កើនផលចិញ្ចឹមជីវិត របស់ពួកគាត់។

នៅក្នុងលិខិតរបស់ប្រជាពលរដ្ឋ បានសូមសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍ ជំរុញដល់   ស្ថាប័នជំនាញចេញប្លង់កម្មសិទ្ធិដី ដល់ពួកគាត់ដើម្បី បញ្ចប់ជម្លោះនេះ និងបញ្ឈប់សកម្មភាពរំលោភនានា។  ប្រជាពលរដ្ឋលើកឡើងថា ដីដែលកំពុងមានជម្លោះនេះ មានទំហំជិត២ពាន់ហិកតា ហើយមាន ភាពមិនច្បាស់លាស់ពីព្រោះ មានភាគីច្រើនទាក់ទង គឺមានខាងភាគីពលរដ្ឋ ក្រុមហ៊ុន និងទាហាន។

តំណាងប្រជាពលរដ្ឋត្រូវបានអនុញ្ញាត ឲ្យយកពាក្យបណ្តឹងដាក់ជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ភ្លាមៗបន្ទាប់ពីពួកគាត់ បានអញ្ជើញមកដល់មុខវិមានរដ្ឋសភា​៕