សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ សហភាពអឺរ៉ុបនៅតែបន្តជួយកម្ពុជា ក្នុងវិស័យអប់រំ អភិបាលកិច្ចល្អ កសិកម្ម ជាដើម
ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ សហភាពអឺរ៉ុបនៅតែបន្តជួយកម្ពុជា ក្នុងវិស័យអប់រំ អភិបាលកិច្ចល្អ កសិកម្ម ជាដើម
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/12/2016 10:46:51 AM )

នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែកមុ្ភៈ ឆ្នាំ២០១៦ ក្នុងឱកាសដែល ឯកឧត្តមទើបទទួលតួនាទីជា ឯកអគ្គរដ្ឋទូតថ្មី សហភាពអឺរ៉ុប ប្រចំានៅកម្ពុជា ឯកឧត្តម ចច អ៊ីហ្គា (George Edgar) បានលើកឡើងថា សហភាពអឺរ៉ុប នៅតែយកចិត្តទុកដាក់ជាខ្លំាងជាមួយនឹងកម្ពុជា នៅក្នុងនោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ គម្រោង​របស់សហភាពអឺរ៉ុបជួយមកកម្ពុជា មានលើវិស័យអប់រំ កំណែទម្រង់​វិមជ្ឈ​ការ​ ​វិសហ​មជ្ឈការ និងវិស័យកសិកម្ម សុខាភិបាល ជាដើម។

ឯកឧត្តម ចច អ៊ីហ្គា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ដើម្បីសម្រេចកិច្ចការដ៏សំខាន់ខាងលើនោះ ឯកឧត្តមនឹងខិតខំបំពេញការងារនៅក្នុង អាណត្តិការទូត រយៈពេល៤ឆ្នាំ​ទៅ​មុខនេះ។ “ខ្ញុំរីករាយដែលបានឃើញចំណងមិត្តភាពកម្ពុជា និងសហភាពអឺរ៉ុប មានការរីកចម្រើនជាលំដាប់។ ខ្ញុំនឹងខិតខំជំរុញទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និងសហភាពអឺរ៉ុប ក្នុងនោះមានទំនាក់ទំនង ខាងរដ្ឋសភាផងដែរ”។

ឯកឧត្តម ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា បន្តទៀតថា ពិតណាស់ថា នៅពេលនេះរដ្ឋសភាកម្ពុជាមានទំនាក់ទំនង គ្នាយ៉ាងល្អ ជាមួយរដ្ឋសភាបណ្តាប្រទេសមួយចំនួន ដែលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែកិច្ចការនេះត្រូវការពង្រឹងពង្រីកបន្ថែមទៀត។ ក្នុងន័យនេះ ឯកឧត្តម ចច អ៊ីហ្គា បានសន្យាថានឹងខិតខំជួយជំរុញទំនាក់ទំនាក់រដ្ឋសភាកម្ពុជា និងរដ្ឋសភាបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបផងដែរ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមអបអរសាទរ  ឯកឧត្តម ចច អ៊ីហ្គាដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចបានលើកឡើងដែលថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ  ទំនាក់ទំនងរវាងកម្ពុជា-សហភាពអឺរ៉ុប បានបោះជំហ៊ានទៅមុខគួរឲ្យកត់សំគាល់​ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។

“រដ្ឋសភាកម្ពុជា  សូមអរគុណសហភាពអឺរ៉ុប ដែលបានគាំទ្រការអភិវឌ្ឍន៍ប្រទេសកម្ពុជាលើវិស័យជា​ច្រើន ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធមនុស្ស អប់រំ សុខាភិបាល កសិកម្ម និងវិស័យ​អភិបាលកិច្ច និងការគ្រប់គ្រងនិងជាពិសេស នយោបាយ​អនុគ្រោះពន្ធដល់កម្ពុជា ដែលធ្វើឲ្យមាន​កំណើនពាណិជ្ជកម្ម នាំចេញពីកម្ពុជាជាបន្តបន្ទាប់” នេះជាប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ 

សូមបញ្ជាក់ថាសហភាពអឺរ៉ុប ជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា ពិសេសផលិតផលកសិកម្ម។ នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេច ប្រធានរដ្ឋសភា នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ក៏បានលើកឡើងពីការខិតខំក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប​ ផងដែរ។

ជាទីបញ្ចប់ សម្តេចបានសម្តែងក្តីសង្ឃឹមថា ក្នុងអាណត្តិការទូត របស់ ឯកឧត្តម ចច អ៊ីហ្គា នឹងធ្វើឲ្យទំនាក់ទំនងដ៏ល្អរវាង កម្ពុជា និងសហភាពអឺរ៉ុប ត្រូវបានបន្តថែរក្សា​ ព្រមទាំងអភិវឌ្ឍជាបន្តបន្ទាប់៕

អត្ថបទនិងរូបភាព ដោយនាយកដ្ឋានព័ត៌មាន