រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភារុស្ស៊ីអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមមហាសន្និបាតប្រធានសភាអឺរ៉ុប-អាស៊ី និយាយពីសន្តិភាពពិភពលោក
សភារុស្ស៊ីអញ្ជើញសម្តេចប្រធានរដ្ឋសភាចូលរួមមហាសន្និបាតប្រធានសភាអឺរ៉ុប-អាស៊ី និយាយពីសន្តិភាពពិភពលោក
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/12/2016 7:52:22 AM )

សភា​ឌូម៉ា សហព័ន្ធ​រុស្ស៊ី និងសាធារណរដ្ឋកូរ៉េ គ្រោងរៀបចំមហាសន្និបាតប្រធានសភាតំបន់អឺរ៉ុប-អាស៊ី នៅក្នុងប្រទេសរុស្ស៊ី នាខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ និងបានអញ្ជើញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ​បាតនោះដែរ។

ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការរដ្ឋសភា បានអនុញ្ញាតឲ្យ លោក  ValeryKHODZHAEV ទីប្រឹ​ក្សា ​ឯកឧត្តម ឯកអគ្គរដ្ឋទូត ប្រទេសរុស្ស៊ី ប្រចំានៅកម្ពុជា ជួបពិភា​ក្សា​អំពីបញ្ហានេះនៅរ​សៀ​ល​​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សានេះ លោក Valery KHODZHAEV បានជម្រាបជូន ឯកឧត្តមអគ្គលេខា​ធិការរដ្ឋសភា អំពីប្រធានបទសំខាន់ៗ នៅក្នុង មហាសន្និបាត ដែលគ្រោងធ្វើនោះ គឺដើម្បីពង្រឹងចំណងមិត្ត​ភាពសភាតំបន់អឺរ៉ុប និងអាស៊ី ក្នុងការកសាងសុខសន្តិភាព និងរួមគ្នាប្រយុទ្ធប្រ    ឆំាង​អំពើភេវកម្ម​។ ​

លោក Valery KHODZHAEV បានស្នើសូម ឯកឧត្តម ឡេង ប៉េងឡុង មេត្តាពិនិត្យកម្មវិធីការងាររបស់សម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើយ៉ាងណា គោរពអញ្ជើញសម្តេច បានចូលរួមមហាសន្និ​បាត មានសារៈសំខាន់នេះ។

ជាឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានសន្យាថា នឹងលើកយកបញ្ហានេះជម្រាបជូនសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ដើម្បីសម្តេចសម្រេច។ ជាមួយគ្នានេះ ឯកឧត្តម   ឡេង ប៉េងឡុង បានសម្តែងការពេញចិត្ត និងគំាទ្រ ប្រធានបទមហាសន្និបាតក្នុងទិសដៅ​ ដើម្បីការរួបរួមគ្នាលើកកម្ពស់ សន្តិភាពនេះ។

ឯកឧត្តម គូសបញ្ជាក់ថា ពិភពលោកនេះគួរ មានសុខ​សន្តិភាព ដើម្បីឲ្យមនុស្សបានរស់នៅជាមួយគា្ន ដោយសុខដុមរមនា។ “ខ្ញុំគំាទ្រសកម្មភាព ទំាងឡាយណា ដែលធ្វើឲ្យមនុស្សរួបរួមគ្នា ជឿជាក់និងស្រឡាញ់សន្តិភាព។ មានតែសន្តិភាពទេ ទើបធ្វើឲ្យមនុស្សយើង រស់នៅ មានសុភមង្គល។ យើងជាមនុស្ស​ ជាបងប្អូននឹងគ្នា យើងគួរតែស្រឡាញ់គ្នា មិនធ្វើសង្រ្គាម ហិង្សា​ដាក់គ្នា” ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់បន្ថែម។

លោក Valery KHODZHAEV បានគំាទ្រចំពោះការលើកឡើងរបស់ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា និងបានស្នើសុំ ឯកឧត្តម ឡេង ប៉េងឡុង មេត្តាពិនិត្យលទ្ធភាពផងដែរ ដើម្បីផ្តល់ឱកាសជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត ប្រទេសរុស្ស៊ី ប្រចំានៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ក្នុងការរឹតចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រទេសទំាងពីរ កម្ពុជា-រុស្ស៊ី។ ជាមួយគ្នានេះ លោក Valery KHODZHAEV បានលើកឡើងថា គណៈប្រតិភូជាន់ខ្ពស់ សភាឌូម៉ាសហព័ន្ធ​រុស្ស៊ី ក៏គ្រោងនឹងមកទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា នាខែមីនា ខាងមុខនេះដែរ៕​

អត្ថបទនិងរូបថត ដោយនាយកដ្ឋានព័ត៌មាន