រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាផ្តល់គ្រឿងឥស្សរិយយសជូនប្រធានខុនរ៉ាដចប់អាណត្តិ ក្នុងការចូលរួមចំណែកលើកកម្ពស់ ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា
រដ្ឋសភាផ្តល់គ្រឿងឥស្សរិយយសជូនប្រធានខុនរ៉ាដចប់អាណត្តិ ក្នុងការចូលរួមចំណែកលើកកម្ពស់ ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/10/2016 11:41:52 AM )

“ប្រជាធិបតេយ្យនៅកម្ពុជាកំពុងដំណើរការយ៉ាងល្អ។ នៅក្នុងរដ្ឋសភា សមា​ជិក​រដ្ឋសភា មកពីគ្រប់គណបក្សនយោបាយ បានបញ្ចេញមតិ រិៈគន់ ស្ថាប័នគ្រប់បញ្ហា និងដោយ​​ភាពចាស់ទុំ” នេះជាការលើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅចំពោះមុខដៃគូ អភិវឌ្ឍន៍សំខាន់មួយ ដែលបានជួយកម្ពុជានៅក្នុងការកសាងនីតិរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ ជាច្រើនឆ្នាំមកនេះ គឺមូលនីធិខុនរ៉ាដ អាឌិន ណៅអ៊ែរ របស់ប្រទេសអាល្លឺម៉ង់​​។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា បែបនេះ នៅក្នុងឱកាសសម្តេច បានអនុ​ញ្ញាតឲ្យ លោក ដេនីស ស្រៃយ៍ (Denis Schrey) ប្រធាន មូលនីធិខុនរ៉ាដ ប្រចំានៅកម្ពុជាចប់អាណត្តិ និង លោក រ៉េនេ ហ្រ្គេតវ៉ូល (Rene Grad Wohl) ប្រធានថ្មី នៃមូលនីធិនេះប្រចំានៅកម្ពុជា ចូលជួប សម្តែងការគួរ និងជម្រាលា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា ។

ជាមួយការលើកឡើងពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុង​បោះជំហានទៅមុខយ៉ាងល្អនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជា  ពិសេសរដ្ឋសភាទទួលបាននៅពេលនេះ គឺជាផ្នែកមួយនៃការទទួលបានជំនួយ និងការគំាទ្រ ពីមូលនីធិខុនរ៉ាដ។ សម្តេចប្រធាន បានលើកឡើងថា ខុនរ៉ាដ អាឌិនណៅអ៊ែរ បានក្លាយជាដៃគូដ៏ល្អរបស់កម្ពុជា ពិសេសរដ្ឋសភា តំាងពីអាណត្តិទី១ មកម្ល៉េះ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា “រដ្ឋសភាបានទទួលជំនួយជាស្មារតី និង    ស​ម្ភារៈ លើការងារនីតិកម្ម និងការកសាងសមត្ថភាពមន្រ្តីរាជការ អគ្គលេខាធិការដ្ឋានរដ្ឋសភា​ឲ្យមានសមត្ថភាពខ្ពស់ក្នុងការងារ។ ខុនរ៉ាដបានជួយរៀបចំឲ្យមានដំណើរទស្សនកិច្ចរបស់ សិស្ស និស្សិត មន្រ្តីរាជការ ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានមកទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទីរបស់រដ្ឋសភា ដែលនេះជាផ្នែកមួយសំខាន់ណាស់ នៅក្នុងការជំរុញ​ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ”។

លោក ដេនីស ស្រៃយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា ពិសេសសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ដែលបានបង្កលក្ខណៈងាយស្រួល និងបានជំរុញកិច្ចសហប្រតិបត្តិការជាមួយខុនរ៉ាដ ដែលបានធ្វើឲ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ។ លោកមានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបន្តមាន    រហូតទៅ។

លោកប្រធានខុនរ៉ាដ ដែលបានចប់អាណត្តិ បានមានប្រសាសន៍ទៀតថា ទោះបីលោកត្រូវ​បញ្ចប់អាណត្តិ ក៏ពិតមែន តែបេសកកម្មរបស់ ខុនរ៉ាដ នៅកម្ពុជា ពិសេសជាមួយរដ្ឋសភាកម្ពុជា នៅតែបន្ត ក្រោមការដឹកនាំ របស់ប្រធានខុនរ៉ាដថ្មី ប្រចំានៅកម្ពុជា គឺលោក រ៉េនេ ហ្រ្គេតវ៉ូល។ លោក ដេនីស ស្រៃយ៍ បានគូសបញ្ជាក់ថា ការងារលើកកម្ពស់ ដំណើរការលទ្ធិប្រជាធិបតេយ្យ ជាការងារលំបាកមួយ ទោះបីជានៅប្រទេសណាក៏ដោយ គឺត្រូវការ ពេលវេលាយូរ និងការព្យាយាម ដោយឈរលើគោលការណ៍ពិភាក្សាគ្នា ចរចាគ្នា។​

“សម្រាប់រដ្ឋសភា មូលនីធិខុនរ៉ាដ និងជួយគំាទ្រការងារនីតិកម្ម ដល់ គណៈកម្មការជំនាញ ពិសេស គណៈកម្មការនីតិកម្ម និងយុត្តិធម៌។ យើងក៏ នៅតែបន្តជួយគំាទ្រ ដល់ផ្នែកព័ត៌មានរបស់រដ្ឋសភាដែរ។ ពីព្រោះនេះជាកិច្ចការសំខាន់នៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ” នេះជាការគូសបញ្ជាក់របស់ លោក ដេនីស ស្រៃយ៍។

ដោយមើលឃើញពីគុណបំណាច់របស់ខុនរ៉ាដក្នុងការជួយរដ្ឋសភាកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទំាងមូល ពិសេសក្រោមការដឹកនាំរបស់ លោក ដេនីស ស្រៃយ៍ ដែលខុនរ៉ាដ បានសម្រេចកិច្ចការជាច្រើន ជំរុញទំនាក់ទំនង រដ្ឋសភា និងខុនរ៉ាដ កាន់តែល្អប្រសើរឡើង រដ្ឋសភា​ នៃព្រះរាជាណាចក្រ កម្ពុជា បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់សហមេត្រី មហាសេនា ជូនដល់លោក ដេនីស ស្រៃយ៍។

សម្តេចប្រធានរដ្ឋសភា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការបំពាក់គ្រឿងឥស្សរិយយសដោយផ្ទាល់ ជូនលោក ដេនីស ស្រៃយ៍ នៅក្នុងឱកាសជំនួប សវនការនាព្រឹកនេះ បន្ទាប់ពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអានព្រះរាជក្រឹត្យត្រាស់បង្គាប់បំពាក់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ជូន លោក ដេនីស ស្រៃយ៍ របស់ព្រះ​ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួចមក៕

អត្ថបទ និងរូបភាពដោយនាយកដ្ឋានព័ត៌មាន