រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានស្តីទីក្រុមតំណាងរាស្ត្រ សំឡេងភាគតិចក្នុងរដ្ឋសភា ជួបសវនការ ជាមួយឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
ប្រធានស្តីទីក្រុមតំណាងរាស្ត្រ សំឡេងភាគតិចក្នុងរដ្ឋសភា ជួបសវនការ ជាមួយឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/8/2016 4:48:32 PM )

ឯកឧត្តម កឹម សុខា សមាជិករដ្ឋសភា និងជាប្រធានស្តីទីក្រុម តំណាងរាស្រ្តសំឡេងភាគតិចនៅក្នុងរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វីលៀម អេ.ហៀត ( William Heidt ) ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅវិមាន រដ្ឋសភា។

ក្រោយជំនួបពិភាក្សា ឯកឧត្តម កឹម សុខា បានជម្រាបដល់ អ្នកសារព័ត៌មានថា កិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបានជជែក ពិភក្សាជាមួយ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ពីដំណើរ ការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងអំពីទំនាក់ ទំនងសេដ្ឋកិច្ច រវាងកម្ពុជានិងសហរដ្ឋអាមេរិក។

ឯកឧត្តម កឹម សុខា បានប្រសាសន៍បន្តថា ឯកឧត្តម វីលៀម អេហៀត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងបានសន្យាថា ខិតខំជំរុញ ទំនាក់ទំនងកម្ពុជា អាមេរិកឲ្យកាន់ តែជិតស្និទ្ធ នៅក្នុង អាណត្តិ កាទូតរបស់ឯកឧត្តម ទំាងខាងចំណងការទូត និង ពាណិជ្ជកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម វីលៀម អេ.ហៀត (William A. Heidt) ត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម ផងដែរ។ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នោះ ឯកឧត្តម វីលៀម អេ.ហៀត ក៏បានលើកឡើងពីការរីកចម្រើនរបស់ ប្រទេសកម្ពុជា និង សន្យាថាឯកឧត្តម នឹងខិតខំកៀងគរ អ្នកវិនិយោគទុនសហរដ្ឋអាមេរិក ឲ្យមកបណ្តាក់ ទុននៅកម្ពុជា ឲ្យបានច្រើន ផងដែរ៕