រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានបញ្ចប់ការពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ស្តីពី ទូរគមនាគមន៍
គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានបញ្ចប់ការពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ស្តីពី ទូរគមនាគមន៍
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/13/2015 11:08:32 AM )

សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវបានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នៃរដ្ឋសភា ដឹក​នាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមសហការជាមួយ សមាជិក​​សមាជិកា ​គណៈកម្មការជំនាញមួយចំនួនទៀត បានលើកយកមកពិនិត្យនិងសិក្សា ជាមួយ   ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការី កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅវិមានរដ្ឋសភា។

ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ជម្រាបកិច្ចប្រជុំថា សេចក្តី​ព្រាងច្បាប់ស្តីពី ទូរ​គមនាគមន៍ បានរៀបចំតាក់តែងឡើង ក្នុងគោលបំណងជំរុញ និងអភិវឌ្ឍន៍ប្រព័ន្ធទូរគមនាគមន៍ នៅ    កម្ពុជាឲ្យមាន​លក្ខណៈទំនើប មានគុណភាពខ្ពស់ ​សេវាគ្របដណ្តប់ទូទាំងប្រទេស និង​មានតម្លៃសេវា  សមរម្យ បម្រើសេវាទំនាក់ទំនងជូនប្រជាជនទូទៅឲ្យបានទូលំទូលាយ។

ឯកឧត្តមបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងធានាផល​ប្រយោជន៍​ដល់ស្ថាប័នរដ្ឋ ក្រុមហ៊ុន និងប្រជាពលរដ្ឋ​។ បើតាមប្រសាសន៍ របស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សេចក្តីព្រាងច្បាប់នេះ ត្រូវបានក្រសួងតាក់តែងឡើង ដោយបាន​ធ្វើការពិគ្រោះយោបល់​យ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួងយុត្តិធម៌ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះ មានសុក្រិតភាព ស្របតាមភាពជាក់ស្តែងរបស់សង្គម។

លោកជំទាវ និន សាផុន បានកោតសរសើរចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជារាជរដ្ឋាភិបាល ដែលបានខិតខំតាក់តែង សេចក្តី ព្រាងច្បាប់នេះឡើង ឲ្យស្របតាមការរីកចម្រើនរបស់​ប្រទេសជាតិ និងពិភពលោក ដើម្បីធ្វើសមាហរណកម្មកម្ពុជា ទៅក្នុង​សហគមន៍​អាស៊ាន និង សកលលោក ខាងផ្នែកទូរគមនាគមន៍ ដែលមានការវិវឌ្ឍន៍ឥតឈប់ឈរ។

លោកជំទាវបានមានប្រសាសន៍បន្តថា នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ទំាងរដ្ឋសភា និងរាជ  រដ្ឋាភិបាល បានខិតខំយកចិត្តទុក​ដាក់ខ្ពស់​​​​ក្នុងការ តាក់តែងសេចក្តីព្រាងច្បាប់ ​និងសេចក្តីស្នើច្បាប់ ដែលជាឯកសារគតិយុត្តសម្រាប់បម្រើដល់​ការវិនិយោគ និងសង្គមជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែង ដូចជា សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ នេះជាដើម។ លោកជំទាវបានសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ ស្តីពីទូរគមនាគមន៍នេះ មានសារៈសំខាន់ជួយដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីទូរគមនាគមន៍ មាន១៦ជំពូក និង១១៤មាត្រា។ កិច្ចប្រជុំរវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅពេល នេះបានឯកភាពគ្នាលើទម្រង់ច្បាប់ ខ្លឹមសារច្បាប់ និងបានធ្វើការកែសម្រួលពាក្យពេចន៍ ឃ្លា ល្បះ ខ្លះៗ ។ លោកជំទាវ និន សាផុន បានមានប្រសាសន៍ មុនបិទកិច្ចប្រជុំថា ​បន្ទាប់ពីបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំនាពេលនេះ គណៈកម្មការលោកជំទាវ នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យ និងសម្រេច ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត នាពេលឆាប់ៗនេះ​៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន