រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចាត់តំណាងអញ្ជើញទៅសួរសុខទុក្ខតំណាងរាស្រ្ត ដែលកំពុងសម្រាកព្យាបាល របួសនៅប្រទេសថៃ
សម្តេចប្រធានរដ្ឋសភា ចាត់តំណាងអញ្ជើញទៅសួរសុខទុក្ខតំណាងរាស្រ្ត ដែលកំពុងសម្រាកព្យាបាល របួសនៅប្រទេសថៃ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/6/2015 4:27:47 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់តំាងតំណាងដ៏ខ្ពង់ខ្ពស់ ចុះបំពេញ​បេសកកម្មសួរសុខទុក្ខ ឯកឧត្តម គង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និង ឯកឧត្តម ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យផ្យាថៃ នាទីក្រុងបាងកក ប្រទេសថៃ

​ឯកឧត្តម គង់ សភា និង ឯកឧត្តម ញ៉យ ចំរើន ត្រូវបានជនមួយក្រុមវាយដំលើរាងកាយនៅក្រៅរបងរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីឯកឧត្តមទំាងពីរចេញពីប្រជុំរដ្ឋសភា។ ក្រោយទទួលរងរបួស ឯកឧត្តមទំាងពីរត្រូវបានបញ្ជួន ទៅព្យាបាលនៅប្រទេសថៃ ដោយក្នុងនោះ សម្តេច ប្រធានរដ្ឋសភា បានជួយឧបត្ថម្ភថវិកាសរុបចំនួន ៣ម៉ឺនដុល្លារ។

ដោយក្តីបារម្ភ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ តំណាងរាស្រ្តទំាងពីររូប សម្តេចអគ្គម​ហា​ពញាចក្រី ហេង សំរិន បានចាត់តំាង ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាមួយក្រុម ចុះទៅសួរសុខទុក្ខតំណាងរាស្រ្តទំាងពីររូបផ្ទាល់នៅប្រទេសថៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

មុនចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ឯកឧត្តម ឈាន វុន បានមានប្រសាសន៍ បញ្ជាក់បន្ថែម ពីដំណើរបេសកកម្មនេះ ដែលមានប្រសាសន៍ ដើមដូចខាងក្រោម៖