រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញសេដ្ឋកិច្ចនៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦
គណៈកម្មការជំនាញសេដ្ឋកិច្ចនៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/6/2015 11:10:12 AM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត​​រដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុង​គណៈកម្មការ ដើម្បី​ពិនិត្យសិក្សា​លើ​សេចក្តី​ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៦ នៅ​ព្រឹក​ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៥នៅវិមានរដ្ឋសភា ។

ឯកឧត្តមបណ្ឌិត​​រដ្ឋ ជាម យៀប  បានមានប្រសាសន៍ថា សេចក្តី​ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ជាសេចក្ដីព្រាងច្បាប់ដ៏មាន សារៈសំខាន់ ដែល​តាក់តែងឡើង​ ស្របទៅ​តាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងតម្រូវការនៃការអភិវឌ្ឍ​រីកចម្រើនរបស់ប្រទេសជាតិ ព្រមទាំងស្របទៅតាម គោលដៅជាយុទ្ធសាស្រ្ត ដូចមានចែងក្នុង​យុទ្ធសាស្រ្ត ចតុកោណដំណាក់ទី៣ ដែលជារបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ច នៃ​កម្មវិធីនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប
បានមានប្រសាសន៍បន្តថា ការពិនិត្យសិក្សា​លើ​សេចក្តី​ព្រាងច្បាប់ថវិកាឆ្នាំ២០១៦នៅពេលនេះ គឺគ្រាន់តែ​ពិនិត្យ​លើទម្រង់ច្បាប់ ​និងពាក្យ​ពេចន៍​​អក្ខរាវិរុទ្ធ​មួយចំនួន​ដោយរក្សា​ទុកខ្លឹមសារនៅដដែល​ បន្ទាប់មកនឹងមានកិច្ចប្រជុំពិភាក្សា ជាមួយ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ  ដើម្បីពិភាក្សាលើចំណុច ​ដែល​ជាចម្ងល់ផ្សេងៗ របស់គណៈកម្មការ មុននឹងបញ្ជូនត្រលប់​ទៅ​គណៈកម្មា​ធិការ​​អចិន្ត្រៃយ៍រដ្ឋសភា សម្រេចដាក់​បញ្ចូល​ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន