ដូចការគ្រោងទុក ថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សមានអាសនៈក្នុងរដ្ឋសភា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥នេះ បានជួបប្រជុំ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ វត្តមាននៅក្នុងកិច្ចប្រជុំនេះ ខាងគណបក្សប្រជាជន កម្ពុជា ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង។ ចំណែកខាងគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ ឯកឧត្តម សម រង្ស៊ី និងមានការចូលរួមពី ក្រុមការងារចម្រុះ នៃគណបក្សទំាងពីរ ដែលស្ថិតនៅក្នុងគណៈកម្មការពិសេសចំពោះកិច្ច រៀបចំតាក់តែងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មបទបញ្ជា ផ្ទៃក្នុង នៃរដ្ឋសភា ផងដែរ។ ក្រោយបញ្ចប់កិច្ចប្រជុំ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម សម រង្ស៊ី បានប្រគល់ ភារកិច្ចជូន ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម អេង ឆៃអ៊ាង ជម្រាបពីលទ្ធផលនៃកិច្ចប្រជុំ ដែលមានប្រសាសន៍ដូចខាងក្រោម៖