រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣គ្រួសារក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំបានទទួលអំណោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៣គ្រួសារក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំបានទទួលអំណោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/30/2015 12:33:37 PM )

នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា   ឆ្នាំ២០១៥     ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យ​និងជាតំណាងរបស់​ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាទី២ នៃរដ្ឋសភា បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ ​និង​ថវិកាមួយចំនួន ទៅចែកជូន​ប្រជាពលរដ្ឋក្រីក្រខ្វះខាតងាយរងគ្រោះចំនួន២៣គ្រួសារ​ ក្នុងស្រុក​បារាយណ៍​ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា កន្លងមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី២​​​ រដ្ឋសភា តែងបានណែនាំដល់ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ​អោយពិនិត្យ​​ចំពោះប្រជាពលរដ្ឋ ណា​ដែលមាន​ជីវភាពក្រីក្រ​លំបាកខ្លាំង ឬក៏អ្នកជួបគ្រោះថ្នាក់ផ្សេងៗ ត្រូវចុះជួយដល់ពួកគាត់ជាបន្ទាន់។ ឯកឧត្តម ងួន រាសី បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ​ទាំង២៣គ្រួសារនេះ​ បន្ទាប់​​ពី ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានទទួលព័ត៌មាន​ភ្លាម​ ឯកឧត្តមបានចាត់ចែងតំណាង ឲ្យនាំយកអំណោយជាគ្រឿង​ឧបភោគ​បរិភោគមកចែកជូន នៅពេល​នេះ​តែម្ដង។

ប្រជាពលរដ្ឋងាយរងគ្រោះ បានថ្លែងឲ្យដឹងថា សកម្មភាពរបស់ថ្នាក់ដឹកនាំ ចុះមកសួរសុខទុក្ខ ​និង​នាំយកនូវ​អំណោយផ្តល់ជូនដល់ពួកគាត់នេះ គឺបាន ធ្វើអោយពួកគាត់មានភាពកក់ក្ដៅ និងអាចបន្ធូបន្ថយ​នូវការលំបាក​បានខ្លះ ហើយពួកគាត់យល់ឃើញថា ថ្នាក់ដឹកនាំ តែងគិតគួរជួយដោះស្រាយពី ទុក្ខលំបាក​របស់ពួគគាត់ជានិច្ច។

ប្រជាពលរដ្ឋងាយ​រង​គ្រោះ​ ដែលបានទទួលនូវអំណោយរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី២​​​ រដ្ឋសភានាឱកាសនេះ គឺពួកគាត់ជា អ្នកមានជំងឺប្រចាំកាយ ជនចាស់ជរា​គ្មានទីពឹង ដែលជាមូលហេតុធ្វើ​អោយ​ពួកគាត់ធ្លាក់ក្នុងភាពក្រីក្រនិងងាយរងគ្រោះ។

សូមបញ្ជាក់ថាអំណោយរបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី២​​​ រដ្ឋសភា ដែល ឯកឧត្តម ងួន រាសី នាំទៅចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូ  ថវិកា១០ម៉ឺនរៀល  ព្រមទាំងមាន មី ទឹកត្រី ប៊ីចេង ស្ករស ត្រីខ មុង ភួយ ក្រម៉ា និងធុងទឹក ផងដែរ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន