រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ការដំាដុះនិងទីផ្សារកសិផលនៅខេត្តប៉ៃលិនល្អតែកសិករខ្វះបច្ចេកទេសនិងទឹក
ការដំាដុះនិងទីផ្សារកសិផលនៅខេត្តប៉ៃលិនល្អតែកសិករខ្វះបច្ចេកទេសនិងទឹក
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/30/2015 12:33:10 PM )

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន បានជម្រាបជូន គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ថាប្រជាកសិករ នៅក្នុងខេត្តត្បូងពេជ្រនេះ បាននឹងកំពុងដំាដុះ ដំណាំកសិកម្ម ជាច្រើនមុខដែលធ្វើឲ្យជីវភាពពួកគាត់ មានការរីកចម្រើន ជាលំដាប់។ ការងារដែលកសិករនៅខេត្តប៉ៃលិន ធ្វើមានដូចជា ធ្វើស្រែ ដំាដំឡូងមី ពោតក្រហម ម្រេច កៅស៊ូ តាង៉ែន និងដំណាំហូបផ្លែ ច្រើនមុខទៀត ។

បើតាមប្រសាសន៍របស់ ឯកឧត្តមអភិបាលរងខេត្ត កសិផលរបស់ប្រជាកសិករ នៅខេត្តប៉ៃលិន បាននាំទៅលក់នៅប្រទេសថៃ ក្នុងចំនួនប្រមាណ៧០% និង៣០%ទៀត បាននាំទៅលក់នៅប្រទេសវៀតណាម។

ការលើកឡើងពីវិស័យកសិកម្ម របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិនបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជន​បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ កាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងខណៈ ដែលគណៈកម្មការជំនាញរដ្ឋសភានេះ ចុះបំពេញបេសកកម្ម សិក្សាស្វែងយល់វិស័យការងារទាក់ទងនឹងការទទួលខុសត្រូវ របស់គណៈកម្មការ នៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសនោះ ឯកឧត្តម អៀង វុធ មានប្រសាសន៍បន្តថា កសិផលរបស់ប្រជាកសិករក្នុងខេត្តប៉ៃលិន ក្រៅពីធ្វើការនាំចេញទៅលក់នៅប្រទេសជិតខាង នៅមានទីផ្សារលក់ក្នុងខេត្តប៉ៃលិននេះតែម្តង ពិសេសពោតក្រហម។

“បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មាន​ក្រុមហ៊ុនឯកជន ផលិតចំណីសត្វរបស់ប្រទេសថៃ បានបើកដំណើរការផលិតចំណីសត្វនៅក្នុងខេត្តប៉ៃលិន ហើយរោងចក្រ នេះ ត្រូវការទិញពោតក្រហម ពីកសិករច្រើនតោន ក្នុងមួយឆ្នាំៗ ប៉ុន្តែគេក៏ត្រូវការពោតដែលមានគុណភាពដែរ”។ នេះជាការគួសបញ្ជាក់របស់ ឯកឧត្តម អៀង វុធ

ជាមួយនឹងការលើកឡើងពីការរីកចម្រើនជីវភាពប្រជាកសិករ ឯកឧត្តម អៀង វុធ ក៏បានជម្រាប   ជូនគណៈកម្មការរដ្ឋសភា ពីផលលំបាក ក្នុងការប្រកបរប រកសិកម្មនៅក្នុងខេត្តជាប់ព្រំដែនថៃនេះផងដែរ។ បញ្ហាផលលំបាកសំខាន់មានពីរគឺ ការខ្វះទឹក និងខ្វះបច្ចេកទេសដំាដុះ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋបានស្នើមកថ្នាក់ដឹកនាំខេត្ត ឲ្យ​ជួយ​​បណ្តុះបណ្តាលពួកគាត់បន្ថែមទៀត នូវចំណេះដឹង បច្ចេកទេសកសិកម្ម ដើម្បីបង្កើនគុណភាព និងបរិមាណកសិផល ឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ ចំណែកប្រព័ន្ធធារាសាស្ត្រវិញ បច្ចុប្បន្នខេត្តមានប្រព័ន្ធ ធារាសាស្ត្រធំៗតែពីរប៉ុណ្ណោះ។ ធារាសាស្រ្តចំនួនពីរនេះ មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដល់ការដាំដំណាំកសិកម្ម ទូទាំងខេត្តឡើយ។

ឯកឧត្តម អៀង វុធ បានបញ្ជាក់ថា “បញ្ហានេះអាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធកំពុង រិះរកមធ្យោ​បាយដោះស្រាយជូនប្រជាពលរដ្ឋ “។

ឯកឧត្តម ប៉ុល ហំម និងសហការី បានសម្តែងការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានាក្នុងខេត្ត ព្រមទំាងបានធ្វើឲ្យ​ប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានគណៈកម្មការជំនាញរដ្ឋសភា បានគំាទ្រនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននេះ ឲ្យបន្តខិតខំដោះស្រាយ រាល់បញ្ហាកង្វល់ របស់ប្រជាពលរដ្ឋដែលមាន ដូចជាបញ្ហាទឹក និងបច្ចេកទេសកសិកម្មនេះ។

ឯកឧត្តម ប៉ុល ហំម បានគូសបញ្ជាក់ថា ដោយខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពលខ្លំាងក្នុងការធ្វើកសិកម្ម ដីក៏មានជីវជាតិ ចំណែកទីផ្សារ លក់កសិផលក៏ធំទូលាយ ដោយសារនៅជាប់​នឹងប្រទេសថៃ ជាទីផ្សារដ៏សំខាន់មួយ ដែលអាចទិញកសិផលពីប្រជាពលរដ្ឋកម្ពុជា។

លើសពីនេះទៅទៀត ឯកឧត្តម បានស្នើដល់អាជ្ញាធរខេត្ត ជួយស្វែងរកទីផ្សារលក់កសិផល ជូនប្រជាពល​រដ្ឋ​ឲ្យបានច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់ ដល់ការដំាដុះរបស់កសិករឲ្យកាន់តែមានការរីកចម្រើន៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន