រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អតីតអគ្គលេខាធិការសភារដ្ឋ North Rhine Westphalia សហព័ន្ធអាល្លឺម៉ង់សិក្សា ស្វែងយល់ពី ដំណើរការលិទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជា
អតីតអគ្គលេខាធិការសភារដ្ឋ North Rhine Westphalia សហព័ន្ធអាល្លឺម៉ង់សិក្សា ស្វែងយល់ពី ដំណើរការលិទ្ធិ ប្រជាធិបតេយ្យ នៅកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/1/2015 12:31:27 PM )

លោកសាស្រ្តាចារ្យ ក្រូសសេ សេនដ័រ (Grosse Sender) អតីតអគ្គលេខាធិការសភា រដ្ឋ North RhineWestphalia  នៃសហព័ន្ធ​អា​ល្លឺម៉ង់​ បានដឹកនាំគណៈប្រតិភូមកសិក្សាស្វែងយល់ពី ​ដំណើរ​ការ​លិទ្ធិ​ប្រជាធិប​តេយ្យ នៅព្រះរាជាណាចក្រកម្ពុជា ដោយបា​នជួបពិ​ភាក្សា​ការ​ងារ​ជា​មួយ​ថ្នាក់​ដឹក​នាំរដ្ឋសភា និងគណៈ​កម្មការ​ជំនាញនានា នៃរដ្ឋសភាកម្ពុជា។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីបានចូលជួបសម្តែងការគួរសម ជាមួយ ឯក​ឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា គណៈប្រតិភូ បានជួបពិភាក្សា​ការ​ងារជាមួយ ឯកឧត្តម ឈាង វុន ប្រធាន​គណៈ​កម្មការ កិច្ច​ការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌​មាន​ នៃរដ្ឋសភា និង ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌

នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា លោកសាស្រ្តាចារ្យ ក្រូសសេ សេនដ័រ និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះដំណើរការលិទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​បន្ទាប់ពីការបោះឆ្នោត១៩៩៣​មក។ ជា​មួយ​គ្នានេះគណៈប្រតិភូបានមើលឃើញថា កម្ពុជាកំពុងមានស្ថិរភាព សន្តិភាព និង​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ។

ឯកឧត្តម ឈាង វុន បាន កោតសរសើ​រ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាល និងប្រ​ជាជន​អាល្លឺម៉ង់ ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជារហូតមកទំាងខាង​បច្ចេកទេស​ និង​ថវិកា។

ចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា វិញ​បានចាត់ទុកប្រទេសអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ ជាមិត្តដ៏ល្អរបស់កម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា តាមរយៈអង្គការខុនរ៉ាដ ប្រទេសអាល្លឺម៉ង់​បានចូលរួមចំណែកយ៉ាង​សកម្ម ​ក្នុ​​ងការកសាង​លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​។ អង្គការខុនរ៉ាដ បានក្លាយជាដៃគូ​ដ៏សំខាន់របស់សភាកម្ពុជា ក្នុងការពង្រឹងសមត្ថភាព សមាជិករដ្ឋសភា និងមន្រ្តី​អគ្គ​លេ​​ខាធិការដ្ឋានរដ្ឋសភា ដើម្បីបំពេញការងារជូន ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត កាន់តែ​មាន​ប្រ​សិទ្ធិ​ភាព។

លោកសាស្រ្តាចារ្យ Grosse-Senderបានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធាន​គណៈ​កម្មការ​ទំាងពីរនិងសហការី ដែលបានទទួលជួបពិភាក្សា ធ្វើការផ្លា​ស់ប្តូរបទពិសោធន៍​គ្នាទៅ​វិញ​ទៅមក។ លោកសាស្រ្តាចារ្យបានចាត់ទុកថា នេះជាឱកាសសំខាន់ដើម្បីឲ្យគណៈប្រតិភូរបស់លោក ​ស្វែង​​យល់​​បាន​កាន់តែច្បាស់ពីកិច្ចខិត​ខំប្រឹងប្រែងរបស់​សភា​កម្ពុជា ដែលបានបំពេញ​ភារ​កិ​ច្ច​ ​​ជូន​ជាតិ​មាតុ​​​ភូមិ នៅក្នុង​ដំណើរការលិទ្ធិប្រជាធិបតេយ្យ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន