សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល៖ រយៈពេលបួនអាណត្តិរដ្ឋសភាអនុម័តច្បាប់បានជិត៥០០ច្បាប់
ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល៖ រយៈពេលបួនអាណត្តិរដ្ឋសភាអនុម័តច្បាប់បានជិត៥០០ច្បាប់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/1/2015 12:31:27 PM )

នៅក្នុងឱកាសអនុញ្ញាតឲ្យ លោកសាស្ត្រាចារ្យ​ ក្រូសសេសេនដ័រ Grosse-Sender អតីតអគ្គលេខា​​ធិការរដ្ឋសភា នៃ​រដ្ឋ North RhineWestphaliaរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបធ្វើសវនាការ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋស​ភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អស់រយៈពេល​បួ​ន អា​ណ​ត្តិ​កន្លងម​ក​នេះ​រ​ដ្ឋ​ស​ភាកម្ពុជាអនុម័តច្បាប់ បានជិត៥០០ច្បាប់​។

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ទៀតថា ការអនុម័តច្បាប់ជិត៥០០ច្បាប់នេះ គឺសំដៅបង្កើត និងពង្រឹងស្ថាប័នរដ្ឋ​​បាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម កសិកម្ម  ឧស្សាហកម្ម ​សង្គមកិច្ច​ បរិស្ថាន  និងទេសចរណ៍​  ​ក៏ដូចជាដើម្បីពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយជាតិ​ តំបន់ និងសកលលោកផងដែរ។

ទន្ទឹមនឹងការជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជាជូន លោកសាស្ត្រាចារ្យ Grosse – Sender បានជ្រាប ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ ទៀតថា ក្នុងនីតិកាលទី៥នេះ រដ្ឋសភាកម្ពុជាបាន​ធ្វើ​ការកែទម្រង់សំខាន់ៗជាច្រើន ដូចជាការបង្កើតឲ្យមានថ្នាក់ដឹកនំា នៃក្រុម តំណាងរាស្ត្រភា​គ​តិច ក្នុងរដ្ឋសភា បង្កើតគណៈកម្មការចម្រុះដើម្បី ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែ​​​​ល​​​ល​ទ្ធផលសំខាន់នោះគឺ អនុញ្ញាតឲ្យ មានការបង្កើតគណៈកម្មការថ្មីមួយបន្ថែមទៀតគឺ គ​ណៈ​​​​ក​ម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ។ ដោយឡែកថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងគណៈកម្មការជំនាញ​ទំាង១០របស់រដ្ឋសភា គឺមានសមាសភាពចម្រុះ មកពីគណបក្សជាប់​ឆ្នោត ក្នុងអាណត្តិទី៥។

ឯកឧត្ដមបណ្ឌិត អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍បន្ថែមថា ជាងនេះទៀតនៅក្នុងអាណត្តិទី៥នេះដែរ រដ្ឋសភាកម្ពុជាបាន​ធ្វើ​វិ​​​សោ​ធ​​នកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដោយបានប្រែក្លាយគណៈកម្មាធិការជាតិរៀបចំ​កា​រ​បោះ​ឆ្នោត ឲ្យក្លាយទៅជាស្ថាប័នធម្មនុញ្ញផងដែរ។

នៅក្នុងឱកាសនោះដែរ លោក​សាស្ត្រាចារ្យ Grosse – Sender មានប្រសាសន៍ថា លោកបានឃើញពីការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សំគាល់របស់កម្ពុជា ទំាងស្ថាប័នរដ្ឋសភា ​និងព្រឹទ្ធ​ស​ភា​ ក៏មាន​កា​រ​រីកចម្រើន និងមានដំណើរស្របតាមលិទ្ធិប្រជាធិបតេយ្យ​។ លោកសាស្ត្រាចារ្យសង្ឃឹមថា ស្ថាប័នរដ្ឋសភា កម្ពុជា ​នឹ​​ង​​​ធ្វើ​កា​​​​រ​​កាន់តែល្អប្រសើរថែមទៀត ដោយមានជំហរឯករាជ្យ ​និងធ្វើការងារកាន់តែសកម្មទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន