រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចមកសិក្សាស្វែងយល់ ឣំពីតួនាទីនឹងភារកិច្ចរបស់រដ្ឋសភា
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចមកសិក្សាស្វែងយល់ ឣំពីតួនាទីនឹងភារកិច្ចរបស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/31/2015 10:21:42 AM )

នៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ​សំណាល​ជាមួយក្រុមនិស្សិត នៃសាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា​សាស្ត្រសេដ្ឋកិច្ច ចំនួន៣០រូប ដែលបានមកធ្វើទស្សនកិច្ច សិក្សា ស្វែងយល់ឣំពី តួនាទី និងភារកិច្ច របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡេង ប៉េងឡុង ឣគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា ស្ថាប័ននីតិប្បញ្ញត្តិ គឺជាស្ថាប័នកំពូលដែលកើតចេញពីការបោះឆ្នោត ជ្រើសរើសរបស់ប្រជាពលរដ្ឋ និងមានតួនាទី ភារកិច្ចសំខាន់បី គឺ ជាអ្នកតាក់តែងនិងឣនុមត័ច្បាប់  តាមដានការឣនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងការចុះសាកសួរស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម​បាន​ឲ្យដឹងទៀតថា ក្រៅពីតួនាទីខាងលើ រដ្ឋសភាក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង​អន្តរជាតិ ជាទ្វេភាគី ពហុភាគី មានការ​បង្កើត​ជាក្រុមមិត្តភាពសភាជាមួយសភានៃប្រទេសនានាលើសកលលោក ហើយក៏មានការចូលជាសមាជិក​អង្គការ​សភា​ផ្សេងៗ ជាច្រើនទៀត។ ឯកឧត្តមបន្ថែមថា សភានៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជា ប្រទេសកម្ពុជា គឺមានឣាណត្តិ៥ឆ្នាំ និងមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សផ្សេងៗគ្នា។ ទាក់ទិន​ទៅនឹងតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានឲ្យនិស្សិតទាំងអស់ដឹងថា ឣគ្គលេខាធិការដ្ឋានរដ្ឋសភាមិនមែនជាស្ថាប័ននយោបាយទេ តែជាឣង្គភាព បម្រើដល់ដំណើរការរបស់រដ្ឋសភា ដោយបម្រើសេវាជូនដល់តំណាងរាស្ត្រទាំងអស់ និងទទួលរ៉ាប់រង​នូវកិច្ចការរដ្ឋបាលគ្រប់បែបយ៉ាង ព្រមទាំងការងារ ទំនាក់ទំនងផ្សេងៗ ទាំងនៅក្នុងនិងក្រៅប្រទេសទៀតផង។

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរបស់ ឯកឧត្តម ឡេង ប៉េងឡុង និស្សិតទាំងអស់បានសម្ដែងនូវឣំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឣគ្គលេខាធិការរដ្ឋសភា និងសហ​ការី ដែលបានធ្វើការ ស្រាយបំភ្លឺពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា ក៏ដូចជាឣគ្គ​លេខាធិការដ្ឋានរដ្ឋសភា ដល់ក្រុមនិសិ្សត បានយល់ដឹង។ និសិ្សតទាំងអស់ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំសិក្សារៀនសូត្រឲ្យក្លាយជា ទំពាំងស្នងឫស្សីដ៏រឹងមាំ ដើម្បីរួមចំណែកក្នុងការឣភិវឌ្ឍ ប្រទេសជាតិ អោយកាន់តែរីកចម្រើនថែមទៀតនៅពេលអនាគត៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន