រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រជុំពិនិត្យលើសេចក្តីព្រាង គម្រោងឥណទាន ចំណាយថវិការដ្ឋ ប្រចាំឆ្នាំ២០១៦ របស់រដ្ឋសភា
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រជុំពិនិត្យលើសេចក្តីព្រាង គម្រោងឥណទាន ចំណាយថវិការដ្ឋ ប្រចាំឆ្នាំ២០១៦ របស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (8/28/2015 11:58:41 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ​និងសវនកម្ម​នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើ​សេចក្តីព្រាង គម្រោងឥណទាន ចំណាយថវិការដ្ឋ​ប្រចាំ​ឆ្នាំ២០១៦​ របស់រដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ឯកឧត្តម សូរ វ៉ិចទ័រ អគ្គលេខាធិការរង ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរង និងមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញ​​វត្ថុ ​នៃអគ្គលេខា ធិការដ្ឋានរដ្ឋសភា ជាច្រើនរូប​ទៀត។ កិច្ចប្រជុំប្រារព្ធធ្វើនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងគម្រោងឥណទាន ចំណាយថវិការដ្ឋ​ប្រចាំ​ឆ្នាំ២០១៦ របស់រដ្ឋសភា ជាសេចក្តីព្រាង មួយដ៏មានសារៈសំខាន់ ក្នុងការគ្រោងការចំណាយរបស់ស្ថាប័នរដ្ឋសភា ដោយមានការត្រួតពិនិត្យដ៏ត្រឹមត្រូវពីគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាមួយនិង អគ្គលេខាធិការរដ្ឋសភា និងមានការយល់ព្រមពីសម្តេចប្រធាន​រដ្ឋសភា។ ​ទន្ទឹមនឹងនោះក្របខ័ណ្ឌថវិកាឆ្នាំ២០១៦ ក៏នឹងត្រូវ រៀបចំឡើងក្នុងគោលដៅបន្តចលករកែទម្រង់​ស៊ីជម្រៅ ​និងមុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាន​ជាបណ្តើរៗ នូវបំណងប្រាថ្នារបស់​ប្រជា​ពលរដ្ឋ ហើយក្របខ័ណ្ឌថវិកានេះ ក៏បានឆ្លុះបញ្ចាំងនូវការបេ្តជ្ញាចិត្ត​យ៉ាងម៉ឺង​ម៉ាត់ ​និងឥតងាករេរបស់​រាជ​រដ្ឋាភិបាល ក្នុងការបន្តរក្សាស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ឆ្នាប់សង្គម ការ​បន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្តលិទ្ធិប្រជាធិបតេយ្យ ការបន្តរក្សាអោយបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើន​សេដ្ឋ​កិច្ច​ ធានាបាននូវភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីសម្រេចបាននូវគោលដៅ​នៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ព្រមទាំងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន